នៅឆាប់ៗខាងមុខនេះ ទ្រព្យដែលនៅឆ្ងាយនឹងរត់មករកអ្នកកើតឆ្នាំទាំង៣នេះវិញហើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានទ្រព្យដែលនៅឆ្ងាយពីលោកអ្នកត្រឡប់មកវិញនៅឆាប់ៗខាងមុខនេះ។

ឆ្នាំរកា៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ ការងារ​រក​ទទួល​ទាន​របស់លោកអ្នកនឹងមានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មាន​ទ្រព្យ​មហាសាលដ៏ឆ្ងាយមួយកំពុងសំដៅមករកអ្នកហើយ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំថោះ៖ នៅឆាប់ៗខាងមុខនេះ ទេវតា​ទ្រព្យ​នឹង​ចុះ​មក​នាំ​អ្នក​ដើរទៅ​រក​ផ្លូវ​ដែល​សម្បូរ​ទៅ​ដោយ​ទ្រព្យ​យ៉ាងច្រើន​សន្ធឹក។ ដូចនេះ​ជីវភាព​លំបាក​របស់​អ្នក​នឹង​ចាប់ផ្តើម​ចាក​ឆ្ងាយ​ពី​អ្នក​ហើយ បើ​និយាយ​ពី​ការ​រកស៊ី​វិញ មាន​អតិថិជន​ចូល​មក​ច្រើន​ដូច​យក​លុយ​មក​បោះ​អោយ​ទាំង​ដុំ​ចឹ​ង។ លេខ​ហេង​២៥៨ មិន​ថា​អ្នក​ធ្វើ​អ្វី​ទេ​គឺ​សុទ្ធតែ​អាច​ទទួល​បាន​ជោគជ័យ​និង​នាំ​មហាលាភ​សំណាង​ដល់​អ្នក​ទាំងអស់។

ឆ្នាំវក៖ នៅឆាប់ៗខាងមុខនេះ មិន​ថា​ទ្រព្យ​នោះ​នៅ​ឆ្ងាយ​យ៉ាងណា​ទេ អ្នក​និង​អាច​បាន​ជួប​វា​ប្រាកដ ហើយ​ទទួលយក​វា​យ៉ាង​ស្រួល។​​​ មួយវិញទៀត​អ្នក​ក៏​អាច​ទទួល​បានទ្រព្យ​ពី​ការ​រកស៊ី ឬ​ការងារ​របស់​អ្នក​ដែរ ប៉ុន្តែ​អ្នក​មិន​បាន​ចាប់អារម្មណ៍​ឡើយ។ អាស្រ័យ​ហេតុនេះ អ្នក​អាច​ចាប់ផ្តើម​បើក​ឃ្លាំង​មួយ​ដ៏​ធំ​ទុក​ដើម្បី​ដាក់​ទ្រព្យ​ទាំងនេះ​ចូល​មក៕