នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ក្នុងផ្ទះសម្បែងបើលោកអ្នកមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរង់ចាំយូរត្រូវរវៀសរវៃពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់មានលំនឹងផ្លូវចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយដោយមានក្តីផ្អែមល្ហែមល្អចំពោះគ្នា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឿងសំខាន់អ្វីមួយពីព្រោះថាផលតែងកើតឡើងនាពេលក្រោយវិញ។ ការបំពេញការងារវិញលោកអ្នកនៅពេលនេះគឺយកថ្ងៃល្អចុះធ្វើអ្វីមួយព្រោះថាផលល្អៗនិងហុចឱ្យជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរដែរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃគួរសម។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពស្ងប់ស្ងាត់ និង មានភាពជឿនលឿនទៅមុខសន្សឹមៗឥតមានឧបសគ្គអ្វីធំដុំនាំជួបការលំបាកក្នុងការរែកពន់នោះឡើយ។ ការប្រកបការងារ ដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗហើយធ្វើអ្វីក៏តែងមានភាពសុខដុមផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ រីឯបញ្ហាស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការមិនមាត់ក រកគ្នារាប់ថ្ងៃខែ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និង គំនិតរបស់ខ្លួនឯងឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។ ការប្រកបការងារអាចមានកំហុសឆ្គងច្រើន និងពិសេសឱ្យប្រយ័ត្នកើតជាបញ្ហាដោយសារតែមាត់។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ បើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់បន្តិចទើបគ្មានពាក្យថាកម្មក្រាសទៅគ្រាខាងមុខ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបើលោកអ្នកមានបញ្ហាអ្វីមួយហើយចង់ដោះស្រាយ ជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផង។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬប្រកបកិច្ចការអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់សន្សឹមៗហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមិនល្អប្រសើរប៉ុន្មានទេពិសេសតែងកើតមានរឿងរាវខ្លះៗយាយី ប៉ុន្តែយ៉ាងណាបើចេះដោះស្រាយនោះបញ្ហាតូចធំនឹងឆ្លងកាត់បានជោគជ័យផងដែរ។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងតែងជោគជ័យដូចបំណង៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជួបញ្ហារាំងស្ទះ និងពិសេសក្រុមមនុស្សនៅក្បែរខ្លួនតែងបង្កបញ្ហាច្រើននាពិបាកខាងអារម្មណ៍ផ្លូវចិត្ត។ ក្រៅពីនេះ បើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយទទួលរងផលប៉ះទង្គិចជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ការរស់នៅលោកអ្នកក៏ជួបស្ថានភាពតានតឹងអារម្មណ៍ច្រើនដែលងាយកើតបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃណាស់។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រយ័ត្នប្រយែង។ នៅថ្ងៃនេះបើលោកអ្នករង់ចាំអ្វី ឬ សង្ឃឺមទុកពីអ្វីមួយតែងមិនហុចផលល្អប៉ុន្មានទេពោលគឺជារឿយៗតែងខកបំណងជានិច្ច។ ក្រៅពីនេះអាចនឹងកើតរឿងនាំប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកតែភាពមានះដាក់ខ្លួន៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃបានចៀសឆ្ងាយ ម្ល៉ោះហើយរឿងរាវធ្លាប់អាក្រក់បានរលត់រលាយតាមកាលវេលា ហើយរឿងរាវល្អៗបានចូលមកវិញ។ ក្នុងថ្ងៃនេះលោកអ្នកគប្បីបំពេញការងារណាដែលសំខាន់ឬការងារល្អៗមុននោះផលល្អៗនឹងឆ្លើយតបមកវិញជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ការរស់នៅ ពេលនេះលោកអ្នកជួបបញ្ហាមិនល្អបោកបក់ចូលមកច្រើនដែលត្រូវរកាំចិត្តពីព្រោះថាស្ថិតនៅក្នុងថ្ងៃដួងរាសីថ្ងៃពុំល្អ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យកើតមានបញ្ហាប៉ះទង្គិច និងពិសេសរាល់កិច្ចការងារមិនដល់គោលដៅផង។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការលូតលាស់ជាសន្សឹមៗឥតមានអ្វីជាឧបសគ្គរារាំងនាំសៅហ្មងខ្លាំងក្លាឡើយគឺមានភាពសុខដុមល្អ ហើយប្រាក់ចំណូលក៏មានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់ផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាឥតស្រួលចិត្តប៉ុន្មានទេ ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះ បើទោះបីពុំមានបញ្ហាមិនល្អយាយីក្តី ប៉ុន្តែការប៉ះទង្គិចមួយចំនួនក៏តែងកើតឡើងផងដែរ ពិសេសឱ្យប្រយ័ត្នកើតពីបញ្ហាអារម្មណ៍ និង គំនិតជាដើម។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺន និង បញ្ហាចូលមកលុកលុយច្រើន។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបង្កទំនាស់ដោយប្រការណាមួយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគឺងាយទទួលរងប៉ះទង្គិច និង ពិសេសអាចកើតជាបញ្ហាច្រើនផង។ ការប្រកបការងារលោកអ្នកធ្វើអ្វីមិនងាយចប់ឡើយ ហើយពិសេសនៅទទួលរងការប៉ះទង្គិចច្រើនទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញនិងថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕