ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​ទោះ​ជួប​ផល​លំបាក​បន្តិច​ក្តី​តែបើ​មានការ​ពុះពារ​តែង​ហុច​ផ្លែផ្កា​និង​ក្តី​ប៉ងប្រាថ្នា​នឹង​បង្ហាញខ្លួន​ឱ្យឃើញ​មួយចំនួន​ផង​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​សំខាន់ ឬ រឿង​បង្ខំ​បន្ទាន់​ណាមួយ​។​ ដំណើរ​ជីវិត​គាប់ប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​បញ្ហា​រដិបរដុប​ប​ន្តិ​ច​ក៏ដោយ​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ ដូច​សព្វមួយដង​។  សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​តម្លៃ​គ្នា​បន្តិច ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រកាស​បែរជា​ពេលវេលា​ល្អ​ក្នុង​ការទារ​ទៅវិញ​។ ​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ឆាប់​ប្រេះឆា និង កើតការ​ប្រឆាំង​គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ទាំង​ស្ត្រី​បុរស​ទទួលរង​ការនឿយហត់​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ច្រើន​ត្រូវ​រែកពន់​ផង​។​ ការប្រកប​ការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​ពោលគឺ​នៅ​ថេរ​ល្អ​ណាស់​។​ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ខ្សត់​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​និង​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ដោយសារតែ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចង់់​ចាញ់​គ្នា​ក្នុង​ចិត្តច្រើន​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ ឬ​ចរចា​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតឡើង​ជាង​សព្វមួយដង​។ ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ឈរលើ​ជំហ​ខ្លួនឯង ហើយ​មិនត្រូវ​ពឹងផ្អែក​លើ​គេ​ច្រើនពេក​ឡើយ​បើ​ពុំនោះ​ផល​លំបាក​ពិតជា​កើត​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ច្រើន​នាំឱ្យ​ទុក្ខលំបាក​ផ្លូវចិត្ត​មិនតិច​ឡើយ​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ​លុកលុយ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទៅវិញ​ទើប​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ឃើញថា​ដំណើរ​ជីវិត​ពុំសូវល្អ​ទេ ពោលគឺ​តែង​កើត​នូវ​ការ​រកាំចិត្ត​និង​ក្រុមមនុស្ស​តាម​ឈ្នានីស​ក៏​ច្រើន​។​ ថ្ងៃ​នេះដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​នៅនឹងកន្លែង ឬ​កិច្ចការងារ​ជិតៗ​ផ្ទះសម្បែង​ពីព្រោះថា​ងាយ​ជួប​ភ្លើង​ក្រហម​ជាង​សព្វមួយដង​។​ សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកបការងារ​តែង​ទទួលរង​ផលប៉ះពាល់​និង​កើត​បញ្ហា​ច្រើនជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ទាំង ស្ត្រី បុរស បើ​លោកអ្នក​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ចេះ​ស្វាគមន៍​រាក់ទាក់​អ្នកដទៃ​ទើប​ទទួលផល​ប្រយោជន៍​អ្វីមួយ​មកវិញ​។​ ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​រាល់ថ្ងៃនេះ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ការប្រកប​ការងារ​ឃើញថា​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ និង ពិសេស​អាច​ចប់សព្វគ្រប់​តាម​គោលដៅ​ថែមទៀត​។​ ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​បន្ថែម​ឬ​រក​ជំនួញ​បន្ថែម​ដោយ​អាច​ទទួល​ការចម្រុងចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​ពុំ​សូវ​បាន​ឆ្លើយតប​ដូច​ក្តី​បំណង​ប៉ុន្មាន​នោះឡើយ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​យក​ល្អ​គប្បី​បំពេញការងារ​ដែល​នៅ​សេសសល់​ឬ​កិច្ចការងារ​ចាស់ៗ​ពីព្រោះថា​នឹង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​ក្នុងថ្ងៃនេះ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ការប្រកប​ការងារ​តែង​ទទួលរង​សម្ពាធ​ច្រើន​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​បំព្រង​ជានិច្ច​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​៕