នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីក្បួនរបស់អ្នកកើតឆ្នាំច,ខាល,មមែ បើដើរត្រូវតាមក្បួននេះលោកអ្នកនឹងជួបរឿងល្អៗពេញមួយជីវិត។
តាមតម្រារបស់ស្ដេចហោចិនបានតម្រូវឲ្យអ្នកកើតឆ្នាំទាំង៣ខាងលើនេះចាំបាច់ត្រូវតែធ្វើប្រចាំថ្ងៃនោះគឺ៖
ថ្ងៃច័ន្ទ កុំយកអាសាគេ នាំអោយខាតលុយកាក់របស់ទ្រព្យ។
ថ្ងៃអង្គារ កុំនិយាយអំនួត នាំខ្លួនបរាជ័យ។
ថ្ងៃពុធ កុំឆាប់ជឿទុក្ខចិត្តគេនាំឱ្យខ្លួនខាតបង់។
ថ្ងៃព្រហស្បតិ៍ កុំឈឺឆ្អាលចេះដឹងរឿងគេ នាំទុក្ខទោសដល់ខ្លួន។ថ្ងៃសុក្រ កុំទុក្ខចិត្តមនុស្សដែលមិនស្គាល់ នាំទុក្ខទោសដល់ខ្លួន។
ថ្ងៃសៅរ៍ កុំនិយាយត្រង់ពេក តែក៏កុំនិយាយភរច្រើនពេកនឹងនាំឱ្យមានបញ្ហានិងមានទុក្ខទោសដល់ខ្លួន។
ថ្ងៃអាទិត្យ កុំនិយាយលេងសើចច្រើន នាំកើតទុក្ខទោស៕