នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ចុះ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏តែងមិនងាយឆាប់ចប់ ហើយកើតបញ្ហាច្រើនទៀតផង។ ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នការមានកំហុសនាំត្រូវគេវាយប្រហារដោយប្រការណាមួយ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួស ឬ ហោះរំលងចាប់ពុំសូវជាប់ឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាធ្លាប់តែចូលញាំញី ឬមានបញ្ហាមិនសូវលោះពេលវេលា នោះនាពេលនេះចាប់ផ្តើមធូរស្បើយ ហើយចង់ធ្វើអ្វីៗក៏គ្រាន់មានភាពសុខដុមបន្តិចវិញដែរ។ ការប្រកបការងារលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុស និង ភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកទទួលរងផលប៉ះទង្គិច និង មានរឿងរាវយាយីមួយចំនួនត្រូវឆ្លងកាត់ផង។ ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះថាផលដែលជាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញ។ ក្នុងថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ក្តី ប៉ុន្តែបញ្ហាសុខភាពលោកអ្នកគប្បីប្រយ័ត្នប្រយែងផងដែរ។ ការប្រកបការងារមានភាព ដុះដាលនិងកិច្ចការអ្វីក៏លោកអាចទម្លុះទម្លាយនិងយកជោគជ័យបានមួយចំណែកធំដែរ។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់រួច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះធ្វើអ្វីមួយគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបមិនជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ ការប្រកបការងារលោកអ្នកគួររវៀសរវៃញាប់ដៃញាប់ជើង ហើយពង្រឹងតួនាទីរបស់ខ្លួនទើបភាពរុងរឿងកើតមានច្រើនជាងនេះ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។ ការធ្វើដំណើរទៅទិសអាគ្នេយ៍ ពុំសូវមានសុវត្តិភាពទេគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ម្តងល្អូកល្អិនម្តងពាក់មុខយក្សដាក់គ្នា៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារ បើលោកអ្នកមាន ជម្លោះវិវាទ ជាពេលវេលាល្អក្នុងការដោះស្រាយពីព្រោះថាមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេនៅត្រូវទទួលផលប្រយោជន៍អ្វីមួយថែមទៀត។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់វិញ ដូចនេះបើទោះបីធ្វើអ្វីក៏តែងផ្តល់ផលល្អ និង ហុចជាផ្លែផ្កាយ៉ាងឆាប់រហ័ស និងក្រុមមនុស្សអាណិតស្រឡាញ់ច្រើនផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសា និង គាំពារជានិច្ច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះទាំងស្ត្រីបុរសបើចង់ពឹងពាក់ ឬ មានរឿងរាវអ្វីចង់ដោះស្រាយក៏ជាឱកាសមួយល្អហើយ។ អ្នកប្រកបការងាររាជការ ឬ ក្រុមហ៊ុនឯកជនមានភាពស្រស់ស្រាយ ហើយការប្រកបការងារមានភាពចុះសម្រុងជាមួយអ្នកដទៃ និងចង់ចុះបំពេញកិច្ចការតូចធំក៏ជាពេលវេលាល្អដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើនៅជាប់ទ្រឹងមួយកន្លែងជាយូរថ្ងៃមកហើយដោយគ្មានការរីកចម្រើនទៅមុខឥឡូវនេះបានផ្លាស់ប្តូរមកគាប់ប្រសើរឡើងវិញ ហើយមានការដាច់មួយៗគ្រាន់ដោះស្រាយជីវភាព។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅទាំងស្ត្រីបុរសដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារណាស់ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។ ការប្រកបការងារបើជួបបញ្ហាស្មុគស្មាញត្រូវតែរក្សាចិត្តនឹងធឹងមិនត្រូវត្អូញត្អែរច្រើនឡើយនាំអ្នកដទៃគេលួចវាយប្រហារនៅពេលក្រោយប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។ ចំណែកសេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាជាងសព្វមួយដង៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់មនុស្សយើងគ្មាននរណាមិនដែលធ្វើអ្វីមិនបានផលនោះទេគ្រាន់តែពេលខ្លះបានតិចពេលខ្លះទៀតបានទទួលច្រើន ឯពេលខ្លះទៀតមិនបានប៉ុណ្ណោះ។ សម្រាប់កិច្ចការងារក្នុងអំឡុងពេលនេះបើលោកអ្នកខិតខំប្រកបការងារឃើញថា ក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញតែយ៉ាងណាការចំណាយនៅតែខ្ពស់ធ្វើឱ្យជួបផលលំបាកត្រូវរែកពន់មានច្រើនណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ថ្ងៃនេះដួងរាសីដាំក្បាលចុះ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។ ការចេញបំពេញការងារលោកអ្នក ត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃតែម្តង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ការរស់នៅភាពត្រជាក់ត្រជុំបានហូរចូលមកវិញ និង បញ្ហាអាក្រក់ៗក៏បានរត់ចេញវិញ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតលោកអ្នកមានភាពគ្រាន់កក់ក្តៅជាងមុន។ ការប្រកបការងារឃើញថាល្អ ប្រសើរ ម្ល៉ោះហើយបើចង់ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺអាចមានការខកបំណងផង។ ការធ្វើដំណើទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និង កំពុងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកមានអារម្មណ៍តប់ប្រម៉ល់ និង មានរឿងរាវមិនល្អខ្លះៗចូលយាយី។ ទាំងស្ត្រីបុរសក្នុងពេលនេះលោកអ្នកមិនគប្បីលូកដៃទៅក្នុងល្បែងស៊ីសងដែរ ដើម្បីចៀសវាងការលង់ខ្លួនកែមិនឡើងហើយពិសេសជួបផលលំបាកណាមួយជាន់បន្ថែមទៀត ហើយរើខ្លួនលែងរួច។ ការប្រកបការងារមុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយបើធ្វើអ្វីៗក៏មិនងាយបានផលឱ្យឃើញធំដុំដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ច ដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នជម្លោះវិវាទបន្តិចបន្តួចបង្កើតជារឿងរាវធំដុំចំពោះគ្នាណាមួយឡើង៕