យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃព្រហស្បតិ៍ស្អែកនឹងមានលាភសំណាងហូរចូលយ៉ាងច្រើន ធ្វើកិច្ចការងារអ្វីក៏សម្រេចដូចបំណងប្រាថ្នា។
ឆ្នាំកុរ៖ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរដែរ។
ឆ្នាំថោះ៖ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ រាសីនៃសំណាងឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។
ឆ្នាំមមែ៖ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា លោកអ្នកមានលាភមានជ័យ មានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង៕