នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីងើបឡើងបន្តិច ហើយដំណើរជីវិតឃើញថាមានភាពគ្រាន់រលូនឡើងវិញ។ ការប្រកបការងារថ្ងៃនេះបើមានក្រុមមនុស្សចាក់ដោត ឬផ្លុំត្រចៀកពីរឿងអ្វីមួយលោកអ្នកមិនគប្បីខឹងច្រឡោតដោយក្តីខ្វះការពិចារណានោះឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវអាក្រក់ដាក់ខ្លួន។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីលេចធ្លោគួរឱ្យកត់សម្គាល់ទេគឺប្រាក់ចំណូលអាចរកបានត្រឹមមួយទប់ទល់តែការជួញឆ្ងាយចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយកើតឡើង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តគ្នាច្រើនដូចនេះបើមិនខិតខំកាត់បន្ថយជម្លោះវិវាទទេប្រយ័ត្នឆ្លងមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះសម្រាប់អ្នកប្រកបការងារជួបនូវបញ្ហាប្រទាំងប្រទើសនិងមានបញ្ហាជាមួយក្រុមមនុស្សនៅជុំវិញខ្លួនច្រើន។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការរីកលូតលាស់ខ្លាំងកាលពីមុនមកពេលនេះចូរប្រយ័ត្នការដើរថយក្រោយរហូតឈានដល់បាក់បែកណាមួយកើតឡើង៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ បន្ទាប់ពី២ខែឆ្លងផុត ពោលគឺខែ សីហានិងខែកញ្ញាដែលជាខែដួងរាសីល្អប្រសើរ ហេតុនេះឆ្លងចូលខែថ្មីនេះ(តុលា)ឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុបវិញ ហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែងបន្តិច។ ដោយឡែកនៅថ្ងៃនេះការប្រកបការងារបើលោកអ្នកមានពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃក៏តែងឆ្លើយតបផលល្អៗមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ រីឯសម្រាប់គូស្នេហ៍ប្រុសស្រីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ នៅខែតុលានេះបើតាមក្បួនហោរាសាស្ត្រចិនហើយបញ្ជាក់ថាដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យមានការប្រែប្រួលទាំងកិច្ចការងារ និងប្រាក់កាសមួយចំនួនផង។ នៅថ្ងៃនេះវិញការងារដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះលោកអ្នកអាចសម្រុកកិច្ចការតូចធំបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ពេញចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ សម្រាប់ឆ្លងចូលខែថ្មីនេះដំណើរជីវិតល្អប្រសើរឡើងវិញ ហើយចង់ធ្វើអ្វីក៏ចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះការប្រកបការងារជួបនូវបញ្ហាចោមរោមច្រើននិងពិសេសឱ្យប្រយ័ត្នមនុស្សគុំគួនតែម្តង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់បើ ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ឆ្លងចូលខែថ្មីនេះសូមចូលរួមអបអរ ព្រោះថាខែកន្លងមកជួបនូវបញ្ហាច្រើនទាំងបញ្ហាផ្ទាល់ខ្លួន បញ្ហាប្រាក់កាស បញ្ហាសុខភាពនិងរួមទាំងបញ្ហាស្នេហាផងព្រោះថាតែងលេចនូវបាតភាពរកាំចិត្តច្រើន។ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកតែងជួបបញ្ហាមិនល្អយាយីនិងកើតរឿងរាវរកាំរកូសក៏ច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចាំតែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ដូចដែល ក្បួនហោរាសាស្ត្រចិន បានបញ្ជាក់ហើយគឺ ឆ្លងចូលខែតុលានេះទាំងស្ត្រីបុរសជួបនូវដួងរាសីខែស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតក្នុងខែតុលានេះជួបនូវលើកំណាត់ផ្លូវរដិបរដុបនិងមានបញ្ហាច្រើនជាងសព្វមួយដង។ ក្នុងខែថ្មីនេះស្ត្រីជួបបញ្ហាលំបាកធ្ងន់ជាងបុរស ម្ល៉ោះហើយគប្បីមានការអត់ធ្មត់ និង ប្រយ័ត្នប្រយែង។ ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយការប្រកបការងារមានការរីកដុះដាល និងបើចង់ធ្វើអ្វីផ្លែផ្កាឆ្លើយតបគ្រាន់ជាទីពេញចិត្តត្រឡប់មកវិញ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយ លោកអ្នក អាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារបំផុតព្រោះច្រើនតែសម្រេចដូចគាប់បំណង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ស្វែងរកស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចក្តីប៉ងប្រាថ្នា៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ឈានចូលខែនេះដំណើរជីវិត ប្រែប្រួលក្រឡាប់ចាក់ប្រៀបដូចពាក្យចាស់ថា ”ពីបាតដៃមកជាខ្នងដៃ” ដែលមានន័យថាធ្វើអ្វីៗងាយភ្លាំងភ្លាត់ឬបាត់បង់ឱកាសទៅច្រើនដោយសារខែនេះដួងរាសីធ្លាក់ស្រុតចុះនោះឯង។ ដោយឡែកនៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយ បើទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវមើលឱ្យច្បាស់ ហើយមិនត្រូវធ្វេសប្រហែសឡើយប្រយ័ត្នឥតការអ្វីនាំផលលំបាកដាក់ខ្លួន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរ និង គ្រោះចាញ់បោកគេដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តរឿងអ្វីមួយសំខាន់ត្រូវមើលមុខមើលក្រោយឱ្យបានច្បាស់លាស់បើពុំនោះទេនឹងជួបក្តីសោកស្តាយពេលក្រោយជាក់ជាពុំខាន។ ក្រៅពីនេះបើលោកអ្នកមានជួបពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កាហើយពិសេសថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបភាពប្រទាំងប្រទើសច្រើនចូរប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើងព្រោះតែសម្តីមាត់ឥតគម្របហើយរិះគន់អ្នកដទៃ។ សេចក្តីស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយចំណងស្នេហាដោយមានភាពផ្អែមល្ហែមនិងយកចិត្តទុកដាក់ចំពោះគ្នាទើបជាការប្រសើរ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ឆ្លងផុតខែ កញ្ញាដែលជាដួងរាសីខែល្អជាមធ្យម។ សម្រាប់ឆ្លងដល់ ខែ តុលានេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយដំណើរជីវិតជួបបញ្ហាលំបាកជាងនេះបន្តិចវិញ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយនិងមិនត្រូវបំពេញកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសធ្វើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ រីឯគូស្នេហ៍ប្រុសស្រីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅ ខែ តុលា នេះដួងរាសីល្អជាមធ្យម ហេតុនេះហើយទើបមិនធ្វើឱ្យទទួលរងប៉ះទង្គិចអ្វីជាដុំកំភួនទេ។ ទោះបីយ៉ាងណាសម្រាប់ស្ត្រីលោកអ្នកទទួលរងផលប៉ះពាល់បន្តិចបន្តួចដែរក្នុងនេះដូចជារឿងរាវចូលមកកកូរផ្លូវចិត្តនិងការប៉ះទង្គិចផ្លូវចិត្តបន្តិចបន្តួចជាដើម។ ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហា និង ចាត់ចែងការងារចាស់ថ្មីពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ធម្មជាតិរបស់មនុស្សយើងដូចជាកង់ត្រាចកង់ធ្នង់ពោលគឺនៅពេលមានមកហើយក៏មានទៅវិញ។ ពេលខ្លះទៅហើយក៏ត្រឡប់មកជាថ្មីវិញទៀតគ្មានអ្វីជាទៀតទាត់ទេ។ តួយ៉ាងដូចជានៅខែមុននេះដំណើរជីវិតល្អប្រសើរ ប៉ុន្តែឈានដល់ខែតុលានេះបានធ្លាក់ស្រុតចុះធ្វើឱ្យជួបស្ថានភាពលំបាកឡើងវិញ។ ដោយឡែកថ្ងៃនេះវិញការប្រកបការងារលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទពីតូចទៅធំព្រោះងាយមានភាពប្រេះស្រាំចំពោះគ្នាណាស់។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមានក្រុមមនុស្សតាមឈ្នានីសច្រើនដូច្នេះត្រូវតែប្រយ័ត្នប្រយែងបន្តិចដើម្បីចៀសវាងការបរាជ័យដោយប្រការណាមួយកើតឡើង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយបើពុំនោះបញ្ហាចម្រូងចម្រាសពិតជាកើតមានទៀតហើយ៕