នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភកើបលុយចូលយ៉ាងច្រើននៅប៉ុន្មានថ្ងៃខាងមុខនេះ។
ឆ្នាំមមី៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកអ្នកមានលាភធំហូរចូលដូចទឹក ការងារតាមអង្គភាព ស្ថាប័នទទួលផលល្អប្រសើរ ពណ៌នៃលាភសំណាងពណ៌ស លេខនាំហេង៦៦៦លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញដ៏ច្រើនលើសលប់ គ្រួសារមានសុភមង្គលក្រៃលែង។
ឆ្នាំរកា៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកអ្នកមានលាភ មានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ និងជោគជ័យគ្រប់ភារកិច្ច។ រាសីនៃសំណាងឡើងខ្ពស់ត្រដែតបើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ។
ឆ្នាំម្សាញ់៖ នៅប៉ុន្មានថ្ងៃខាងមុខនេះជាពេលវេលាមាស មានលាភ មានជ័យ មានលុយចូលហូរហៀរ។ លេខនាំជ័យ៩៨១ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕