យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមែ,ខាល,ច នឹងមានលាភសំណាងហូរចូលយ៉ាងច្រើនពីរថ្ងៃខាងមុខនេះ តែក្នុងនោះលោកអ្នកក៏ត្រូវតែដឹងពីម៉ោងដែលលាភសំណាងឡើងខ្ពស់ខ្លាំងបំផុតផងដែរ។
ឆ្នាំមមែ៖ ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ៨យប់ នៅពីរថ្ងៃខាងមុខនេះ លោកអ្នកមានពន្លឺចាំងភ្លឺផ្លេកៗពីលើអាកាសបង្ហាញពីឫទ្ធីបារមីតេជៈ ឈ្នះអស់ពពួកមារសត្រូវ និងនាំលាភ នាំសំណាង នាំសុភមង្គលប្រពៃណាស់ជូនដល់អ្នក។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែសុខសប្បាយទទួលលាភជ័យ និងប្រាក់កាក់ចូលមកគ្រប់ទិសទី។
ឆ្នាំខាល៖ ម៉ោងនៃលាភសំណាង ៩ព្រឹក ដល់ ៩យប់ នៅពីរថ្ងៃខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នក មានភាពភ្លឺថ្លាមិនថារឿងការងារ បញ្ហាប្រាក់កាក់ឬរឿងរ៉ាវផ្ទាល់ខ្លួនបានប្រែក្លាយជាភ្លឺថ្លាដ៏ត្រចាស់ត្រចង់ និងមានសិរីសួស្តីប្រពៃណាស់។ ហើយលោកអ្នកប្រកបរបររកទទួលទានមិនថាអ្វីនោះទេគឺមានការលូតលាស់គួរជាទីគាប់ចិត្ត លុយកាក់ហូរចូលដូចភ្លៀងធ្លាក់ពីលើអាកាស។
ឆ្នាំច៖ ម៉ោងនៃលាភសំណាង ៥ព្រឹក ដល់ ៤ល្ងាច នៅពីរថ្ងៃខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរខ្លាំង និងផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារហុចផលមកវិញភ្លាមៗ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខជានិច្ច ដូច្នេះជាឱកាសល្អក្នុងការបើកមុខរបរតូចធំបំផុត ប្រាក់ចំណេញប្រាកដជាទទួលបានយ៉ាងគាប់ប្រសើរ៕