នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ រយៈពេលបីឆ្នាំខាងមុខនេះ លាភសំណាងកើតមានកាន់តែច្រើន លុយហូរចូលក៏កើនតែទ្វេរដង និងសម្រេចការងារធំទៀតផង។
ឆ្នាំថោះ៖ ក្នុងរយៈពេលបីឆ្នាំខាងមុខទៀតនឹងមានមនុស្សល្អម្នាក់ចូលមកក្នុងជីវិតអ្នកដើម្បីជួយជ្រោមជ្រែងនិងកែតម្រូវជីវិតអ្នកឱ្យកាន់តែមានភាពល្អ ប្រសើរពោរពេញដោយសុខសុភមង្គល។ មានឱកាសបង្កើនសម្ថភាពខ្លួនឯងឱ្យល្អប្រសើរជាងមុនបានយ៉ាងពិតប្រាកដមែន ពិសេសមានមនុស្សមិនច្រើនឡើយដែលអាចធ្វើបានដូចអ្នកបាន ដូចនេះត្រូវចេះក្តោបក្តាប់ឱកាសនេះឱ្យបានល្អ។
ឆ្នាំមមី៖ លោកអ្នកជាមនុស្សពោរពេញទៅដោយភាពឆ្លាតវ៉ៃ ប្រៀបបាននឹងអ្នកសព្វថ្ងៃនេះ។ តាមជោគវាសនារបស់អ្នកបានចារមកថាអ្នកនឹងត្រូវមានជីវភាពធូរធារខ្លាំងនៅកំឡុងបីឆ្នាំខាងមុខទៀត ពិសេសការរកស៊ីរកប្រាក់របស់អ្នកនឹងមានភាពរីកចម្រើនពីតូចទៅធំ ធំឡើងៗ។
ឆ្នាំរកា៖ ស្ថានភាពការងាររបស់អ្នកពិតជាមានភាពល្អប្រសើរខ្លាំងបំផុតនារយៈពេលបីឆ្នាំខាងមុខនេះ ពិសេសនឹងក្លាយជាអ្នកដឹកនាំគេមិនខាន។ ក្នុងឱកាសនោះរាល់បញ្ហាទាំងឡាយទាំងពួងនឹងត្រូវរលាយផុតបាត់ពីជីវិតរបស់អ្នកដោយមានការប្រទានលាភជ័យពីទេវតា ធ្វើឱ្យជីវិតអ្នកពោរពេញដោយសេចក្តីសុខនិងសុភមង្គល៕