អ្នកកើតឆ្នាំទាំង២នេះ រយៈពេលពីរថ្ងៃទៀត លុយកាក់ជាច្រើននឹងហូរចូលផ្ទះលោកអ្នក!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ត្រូវបានលោកតាសំណាងនាំលាភជូនលោកអ្នកឲ្យលុយកាក់ហូរចូលយ៉ាងច្រើននៅរយៈពេលពីរថ្ងៃទៀតនេះ។

ឆ្នាំមមី៖ នៅរយៈពេលពីរ​ថ្ងៃ​ទៀត​ រាសីនៃសំណាង​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់ ពណ៌​នាំ​លាភ​ខៀវ លេខ​នាំ​សំណាង​១៨៩​ មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច មាន​លាភ មាន​លុយ​ជុំ​ចូល​គ្រប់​ទិស និង​កិច្ចការ​អ្វី​ៗ​រមែង​ជោគជ័យ​សព្វគ្រប់​បែប​យ៉ាង។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំវក៖ នៅរយៈពេល​ពីរ​ថ្ងៃ​ទៀត​លាភ​ធំ​ហូរ​ចូល​ជុំ​ទិស ការងារ​រក​ទទួលទាន​កាក់កប​ខ្លាំង​ណាស់ ពណ៌​នាំ​លាភ ក្រហម លេខ​នាំ​សំណាង​១៦៨​ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើស​ពេល​ណា​ៗ​ទាំងអស់៕