យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទារបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំថោះ,មមី,ច នឹងមានលាភសំណាងជាច្រើនហូរចូលមក នៅព្រឹកស្អែកនេះ ពោលគ្រាន់តែឆ្លងផុតយប់នេះភ្លាមលាភចូលមកភ្លែត។
ឆ្នាំថោះ៖ ឆ្លងផុតរាត្រីយប់នេះទៅ លាភធំទាំងពួងហូរចូលដូចទឹក ការងាររកទទួលទានកាក់កបខ្លាំងណាស់ ពណ៌នាំលាភ ក្រហម លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។
ឆ្នាំមមី៖ ឆ្លងផុតរាត្រីយប់នេះទៅ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងរឿងប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់ និងជោគជ័យគ្រប់កិច្ចការងារទៀតផង។
ឆ្នាំច៖ ឆ្លងផុតរាត្រីយប់នេះទៅ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា៕