យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅក្នុងពេលឆាប់ៗខាងមុខនេះ ប៉ងប្រាថ្នាអ្វីក៏សម្រេចដូចបំណងប្រាថ្នា។
ឆ្នាំម្សាញ់៖ ក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។
ឆ្នាំវក៖ ក្នុងពេលឆាប់ៗខាងមុខនេះ បើលោកអ្នកចេះរៀបចំផែកការអ្វីមួយនោះបញ្ហាដែលលំបាកនឹងប្រែមកធូរស្បើយវិញហើយ។ បើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរ ទ្រព្យសម្បត្តិនិងមាសប្រាក់ជាច្រើនផងដែរ។
ឆ្នាំមមែ៖ ក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន៕