នៅថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះបញ្ហាមិនល្អបានចៀសឆ្ងាយ ហើយរឿងរាវល្អៗមួយចំនួនបានចូលមកជំនួសមកវិញ។ នាពេលនេះដំណើរជីវិតចាប់ផ្តើមល្អប្រសើរបន្តិចម្តងៗហើយបន្ទាប់ពីខែកន្លងមកជួបនូវដួងរាសីមិនសូវល្អប្រសើររួចមក។ នាសប្តាហ៍នេះក៏ចាប់ផ្តើមល្អប្រសើរទាំងកិច្ចការងារចាស់ឬថ្មីផងដែរ។ ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។ សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិចពិសេសងាយ ជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។ ការប្រកបការងារទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់ផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពរកាំចិត្ត និងអ្នកខ្លះអាចឈានដល់ការមិនយល់ចិត្តគ្នាបង្កើតជាទំនាស់ថែមទៀត៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការដាក់គម្រោងការឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានមានភាពរលូនល្អគ្រាន់ជាទីកក់ក្តៅ។ ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារមួយចំនួនផង។ ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើទោះបីដួងរាសីធ្លាក់ស្រុតចុះក៏ដោយតែបញ្ហាស្នេហាត្រឡប់មកមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទប្រែមកស្រស់ស្រាយឡើងវិញ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ការរស់នៅទាំងស្ត្រីបុរសមុនថានិយាយស្តីគប្បីមានការប្រយ័តុ្នប្រយែងពីព្រោះថាងាយកើតបញ្ហាជាមួយអ្នកដទៃជាងសព្វមួយដង។ នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ការរស់នៅ បើលោកអ្នកសម្រេចចិត្តអ្វីមួយមិនបានល្អនោះអាចទទួលរងបាត់បង់ប្រាក់កាស និងពិសេសនៅផ្ទះសម្បែងអាចនឹងទទួលរងការស្តីបន្ទោសដោយសារការខ្ជីខ្ជាអ្វីមួយផង។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកត្រូវចេះត្រៀមឯកសារព្រោះងាយ ជួបបញ្ហាលំបាក និង ក្រៅពីនេះឱ្យប្រយ័ត្នប្រយែងការជ្រុះបាត់ឬត្រូវគេបន្លំដោយប្រការណាមួយ។ ការប្រកបមុខជំនួញមានដំណើររអាក់រអួល និង ការ រកប្រាក់ចំណូលខ្សត់ខ្សោយជាងសព្វមួយដង។ សម្ព័នស្នេហាប្រុសស្រីថ្ងៃនេះវិញពុំសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយនិងងាយកើតរឿងបែកបាក់ថែមទៀត៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទៅណាមកណាតែងមានសញ្ញាភ្លើងខៀវបើករង់ចាំ និងបញ្ហាមួយចំនួនត្រូវបានដោះស្រាយបញ្ចប់ថែមទៀត។ ចំណែករឿងរាវការងារដោយសារយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារឬធ្វើអ្វីមួយផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់ផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការប្រចែប្រច័ណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕
ឆ្នាំវក៖ រាសីស្រុតចុះ។ លោកអ្នកមិនគប្បីលូកដៃទៅក្នុងល្បែងស៊ីសងឡើយដើម្បីចៀសវាងការលង់ខ្លួនកែមិនឡើង ហើយពិសេសជួបផលលំបាកណាមួយជាន់កបន្ថែមទៀតហើយរើខ្លួនលែងរួច។ ការប្រកបការងារ បើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។ សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ថ្ងៃនេះដួងរាសីដាំក្បាលចុះ ម្ល៉ោះហើយចូរប្រយ័តុ្នមនុស្សពីមិត្តប្រែមកជាសត្រូវវិញ។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះនៅតែផ្តល់ផលល្អសម្រាប់លោកអ្នក ប្រកាន់អាជីពនានា ទំនាក់ទំនងចរចា ស៊ីញ៉េឯកសារ ការប្រឆាំងតវ៉ា ឬចេញដំណើរទៅណាមួយជាដើម។ ការប្រកបការងារវិញលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះឃើញថាការរស់នៅបើអ្នកចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ ទាំងស្ត្រីបុរសការប្រកបការងារផ្តល់ផលល្អទាំងការទំនាក់ទំនង ឬ ការសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បើករបរថ្មីក៏ជាពេលវេលាល្អប្រសើរណាស់ផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕