ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​។ ​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។ ​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ ពេលខ្លះ ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​មិន​គប្បី​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​ឡើយ​ដោយ​រក្សា​សេចក្តីសុខ​វិញ​ទើប​ប្រសើរ​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។ ​ស្ត្រី​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​បានទេ ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​។​ នៅថ្ងៃនេះ​លោកអ្នក​គប្បី​ធ្វើ​ការងារ​សំខាន់ៗ​មុន​ហើយ​ធ្វើ​ការងារ​ចាស់​ឱ្យបាន​រួចរាល់​ព្រោះថា​អាច​ផ្តល់​ផល​ល្អ​មកដល់​លោកអ្នក​យ៉ាងច្រើន​មកវិញ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។ សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

ឆ្នាំរោង៖ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​យីអ៊ុន​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​គ្រាន់​កក់ក្តៅ​ដែរ​។ ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពិសេស​ការចាប់ផ្តើម​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ផង ៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។ ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​វិញ​ថ្ងៃនេះ ម្ល៉ោះហើយ​ក្នុង​រង្វង់​គ្រួសារ​បើ​មាន​បញ្ហា​អ្វី​អាចធ្វើ​ការដោះស្រាយ​នាពេលនេះ​បាន​ហើយ​។ ​ការប្រកប​ការងារ​តែង​ចាប់ផ្តើម​ដ៏​ល្អ​និង​ទទួល​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។ ​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើជា​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ជាង​សព្វមួយដង​។​ ការប្រកប​ការងារ​ជួប​បញ្ហា​មួយចំនួន​យាយី​តែបើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​បញ្ហា​អាក្រក់​សោះនឹង​ប្រែជា​ល្អរ​កស្មាន​មិន​ដល់​ទៀតផង​។​ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់ ឬ ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

ឆ្នាំមមែ៖ ​រាសី​ធ្លាក់​ស្រុតចុះ​។​ ដំណើរ​ជីវិត​នៅក្នុង​ថ្ងៃនេះ ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង​ជួបប្រទះ​នូវ​រឿង​រាវ​ស្មុគស្មាញ​ច្រើន​នាំឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ។ ​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយសារ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។ ​ការប្រកប​ការងារ ទោះបី​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ក្តី ប៉ុន្តែ​បើ​លោកអ្នក​ធ្វើ​ដោយ​ចិត្ត​ត្រជាក់​នោះ​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ និង ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​នោះឡើយ​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​បើ​ចង់​ដោះស្រាយ​បញ្ហា​អ្វីមួយ​តែង​ទទួល​ក្តី​សម្រេច​ដូច​បំណង​នោះ​មាន​ខ្ពស់​គួរសម​។​​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យ​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ រយៈពេល​នាពេល​កន្លងមក​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​ច្រើន​បន្តិច ម្ល៉ោះហើយ​ត្រូវ​ចេះ​មាន​ការតស៊ូ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងនេះ​ទៅរួច​។​ ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។ ការរស់នៅ​លោកអ្នក​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​អ្វីៗ មិនត្រូវ​មានចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។ ​ការសម្រេចចិត្ត​អ្វីមួយ​ក៏​ងាយ​បង្កកំហុស​ផងដែរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​តែង​មិន​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅក្នុង​ថ្ងៃនេះ​វិញ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន​ពី​តិចតួច​ដល់​វាយ​ប្រតប់​គ្នា ៕