ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​លូត​លាស់​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរីកចម្រើន ទាំង​កិច្ចការ​ផ្ទះសម្បែង និង​ក៏ដូចជា​ខាងក្រៅ​ផង​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ចូលមក​រារាំង​នាំ​ជួប​ការលំបាក​ច្រើន​ទេ ហើយ​ពិសេស​មានការ​ចុះសម្រុង​គ្នា​ល្អប្រសើរ​ថែមទៀត​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ បើ​លោកអ្នក​ចង់​ស្វែងរក​អ្វីមួយ​គឺអាច​នឹង​ជួប​នូវ​ក្តី​សម្រេច ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក៏​ក៏​តែង​គេ​អាណិត​ជួយ​ដោះស្រាយ​ដែរ​។​ ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ឬ​បើ​ចង់​ចូល​ដោះស្រាយ​បញ្ហា​តូចធំ​ក៏​តែង​ផ្តល់​ផល​ល្អ​ដូចគ្នា​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ ហើយក៏​មាន​ភាព​សុខដុម​ប្រពៃ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​ការចេញដំណើរ​ពី​ផ្ទះ​មិន​ថា​ទី ជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។ ​ការប្រកប​ការងារ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន ឬ​រុញ​រា​ការងារ​តូចធំ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះ​ផល​អាក្រក់​នា​ថ្ងៃ​ខាងមុខ​ពុំខាន​។​ សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំថោះ៖ ​រាសី​ស្រុតចុះ​។​ ការរស់នៅ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ឱ្យជួយ​អ្វីមួយ​មិនត្រូវ​រំពឹង​ពេក​ឡើយ​ពីព្រោះថា​ផល​ដែល​ទទួលបាន​មកវិញ​នោះ​តិចតួច​ណាស់​។ ​ការប្រកប​ការងារ​រ​បស់ លោកអ្នក​ក៏​មិនសូវ​ល្អប្រសើរ​ដែរ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ ឬ សម្រេចចិត្ត​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើន​ត្រឡប់មកវិញ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ នាពេលនេះ​បញ្ហា​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​រឿង​រាវ​ខ្លះ​លោកអ្នក​មិនត្រូវ​យកចិត្តទុកដាក់​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​បញ្ហា​កើត​ឡើងជា​រឿង​ធម្មតា​ចំពោះ​មនុស្សលោក​។​ ធ្វើបាន​បែបនេះ​ទើបបាន​សេចក្តី​សុខដុម​ជាង​នេះ​។​ ទោះបីយ៉ាងណា​ក៏ដោយ​លោកអ្នក​ធ្វើ​អ្វីៗ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​កុំ​ធ្វើ​ទាំង​ចុងដៃចុងជើង​នោះ​នាំ​ជួបតែ​បញ្ហា​ស្មុគស្មាញ​នៅ​គ្រា​ខាងមុខ​។​ ការធ្វើដំណើរ​ជា​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិន​គប្បី​មានការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ហើយ បើ​ហ៊ាន​រិះគន់​អ្នកដទៃ​នាំ​ត្រូវ​កើតជា​រឿង​រាវ​នៅ​គ្រា​ខាងមុខ​ពុំខាន ។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ព្យុះភ្លៀង​កំពុង​អុកឡុក​ដំណើរ​ជីវិត​ស្នេហា​របស់លោក​អ្នក​ឱ្យទទួល​រង​ផល​លំបាក​ច្រើន​ចំពោះមុខ ៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​រាល់​បញ្ហា​ឧបទ្រព និង រឿង​រាវ​មិនល្អ​ងាយ​ឈានចូល​ណាស់ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​បើ​មានការ​ពិចារណា​បានល្អ​នោះ​គឺ​មិន​នាំឱ្យ បាត់បង់​ប្រាក់កាស ត្រូវ​ទទួលរង​ខូចចិត្ត​ឬ​ខាត​ពេលវេលា​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​ចំពោះ​គ្នា ៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បញ្ហា​ងាយ​រត់​ចូល ហេតុនេះ​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​យកចិត្ត​ស្រាល​ដាក់ខ្លួន​ឡើយ បើ​ពុំនោះ​នៅពេល​មាន​បញ្ហា​នឹងធ្វើ​ឱ្យ​ពិបាក​ដោះស្រាយ​យូរអង្វែង​ទៅ​ថ្ងៃ​ខាងមុខ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស និង ជាពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ដោយ​ប្រការ​ណាមួយ​ទុកឱ្យ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ​ឬ​លោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំវក៖ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម ហើយ​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ក៏​រលត់រលាយ​ទៅ​ចាក​ឆ្ងាយ​ដែរ​។ ​ការប្រកប​ការងារ​គឹ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកលូតលាស់​គួរសម ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មានការ​បណ្តាក់ទុន​រក​ស៊ីក្នុង​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាងដូច​សមប្រកប​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត និង មិនសូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ការរស់នៅ​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ដោយសារតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស និង​មាន​បញ្ហា​មិនល្អ​រត់​ចូល​ច្រើន​។​ ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ថា​ស្តីបន្ទោស អ្នកដទៃ​ដោយ​មិន​បានគិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ងាយ​នឹង​ទទួលរង​ផលប៉ះពាល់​នាគ្រា​ខាងមុខ​យូរអង្វែង​មកវិញ ព្រោះ​ដោយសារ​គេ​កើតការ​គុំ​គួ​ន​ទៅ​គ្រា​ខាងមុខ​តែម្តង​។​ ការប្រកប​ការងារ​ដោយសារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ ឬ មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​សម្បើម​ណាស់ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។ ​លោកអ្នក​ត្រូវ​ចេះ​មើល​គេឯង មិនត្រូវ​រឹង​ទ​ទឺង ឬ​ចង់​ឈ្នះ​ចាញ់​ជាមួយ​ក្រុមគ្រួសារ ឬ​អ្នកដទៃ​មិន​មើលមុខ​ក្រោយ​ឡើយ​នាំ​ជះ​ផល​លំបាក​ដល់​អាត្មា​ខ្លួន​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់ៗ​ដែល​សេសសល់​ពីមុនមក​ពីព្រោះ​ថា​វា​នឹង​ផ្តល់​ផល​ល្អ​មក​អ្នក​វិញ​ច្រើនជាង​សព្វមួយដង​។ ​អ្នកការ​ធ្វើ​ជំនួញ​ពុំ​សូវ​មានការ​លូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ដោយសារ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕