ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ ការរស់នៅ​ថ្ងៃនេះ​ឃើញថា​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​បន្តិច ហេតុនេះ​បើ​អាច​សង្កត់ចិត្ត​ទប់​អារម្មណ៍​ជាមួយ​បញ្ហា​ជុំវិញខ្លួន​កាន់តែ​ប្រសើរ​។ ​ការប្រកប​ការងារ​ឃើញថា​មិន​ងាយ​ចប់​ហើយ​ធ្វើ​អ្វី​ក៏​យឺតយូរ​និង​ពិសេស​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ថែមទៀត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ត្រូវមាន​ចិត្ត​ត្រជាក់ មិនអាច​យក​កំហឹង​ទល់​កំហល់​បានឡើយ​បើ​ពុំនោះ​រឿង​តូចតាច​នឹង​រីក​ជាធំ​ជាក់​ជាពុំខាន​។​ ចំណែក​ការ​ធ្វើវ​ដំណើរ​ចាក​ចេញពីផ្ទះ​វិញ​លោកអ្នក​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​ ការប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន​មិនទាន់ ឯ​ចៅហ្វាយនាយ​ក៏បង្ក​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អ​ថិ​ជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕​ ​

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ​ថ្ងៃនេះ​ចំពោះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​ ​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងអំឡុង​ថ្ងៃនេះ​បើ​ចង់​ធ្វើការ​ដោះស្រាយ​បញ្ហា​ជីវិត​តែង​ជ្រះស្រឡះ និង​បើ​ចង់​ចរចា​បញ្ហា​អ្វីមួយ​ក៏​អាច​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ដែរ។ ​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ងាយ​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​កម្រើក​ទៅមុខ​គួរសម ហើយ​បើ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ឃើញថា​ល្អប្រសើរ​ផងដែរ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿជាក់​ហើយ​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ ដោយសារ​ថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ហេតុនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងាត់ស្ងៀម​និង​មិនត្រូវ​ដឹងឮ​រឿង​រាវ​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​។​ ការប្រកប​ការងារ​ក្រុមមនុស្ស​ងាយ​រកាំចិត្ត​ដាក់​ណាស់​គប្បី​អត់ធ្មត់​បន្តិច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។​ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​កុំ​ប្រកាន់​ចិត្ត​ឆេវឆាវ​យក​ល្អ​ត្រូវ​ចេះ រកហេតុ​ផល​ជា​បង្គោល​ទើប​ជោគជ័យ​និង​អាច​រក​សេចក្តីសុខ​ស្រួលខ្លួន​ជាង​នេះ​។​ ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផល​ល្អៗ​តែង​សម​ដូច​ប្រកប​ភាគច្រើន​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​ឆ្នាំ​បាយ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។ ​សប្តាហ៍​ក្រោយ​លោកអ្នក​បាន​ឆ្លង​ផុត​ដួង​រាសី​ខែ​ធ្លាក់​ស្រុតចុះ​វិញ​ហើយ​។​ សម្រាប់​ខែវិច្ឆិកា​នេះដែរ​បុរស​ទទួលរង​ប៉ះទង្គិច​ច្រើន​ព្រោះ​ជា​ខែ​មាន​គ្រោះ​យាយី​។ ​សម្រាប់​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រាក់កាស​។​ចំពោះ​បុគ្គលិក កម្មករ​ការធ្វើ​អ្វីមួយ​តែង​អាច​ទទួលបាន​ផល​សម្រេច​តាម​ក្តី​ប្រាថ្នា​សឹង​ទាំងអស់ និង​ព្រមទាំង​បាន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ទៀតផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ល្អូកល្អិន​នឹង​គ្នា​ល្អ​ណាស់​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​ល្អ ឬ ខិតខំ​ធ្វើ​អ្វីមួយ​គឺ​ពុំមាន​ការឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ឡើយ ហើយ​ក្រុមមនុស្ស​ក៏​គេ​មើល​ពុំ​ឃើញ​ដែរ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​បញ្ហា​ខ្លះ​ថែមទាំង​អូសបន្លាយ​ពេល​យូរ​នាំឱ្យ​រកាំចិត្ត​មិនតិច​ដែរ​ទេ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ពី​តូចតាច​ក្លាយ​រីក​ជាធំ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ និង ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់​ណាស់​ផង​៕

ឆ្នាំរកា៖ រាសី​ធ្លាក់​ស្រុតចុះ​។​ ​ការប្រកប​ការងារ​នៅថ្ងៃនេះគឺ​ងាយ​មាន​បញ្ហា​និង​កើតជា​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ច្រើនជាង​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំច៖ រាសី​ធ្លាក់​ស្រុតចុះ​។ ​លោកអ្នក​ថ្ងៃនេះ​អាច​ជួប​រឿង​ខ្វាយខ្វល់ និង​ប៉ះទង្គិច​ផ្លូវចិត្ត​បន្តិចបន្តួច​កើតឡើង​។​ក្រៅពីនេះ​សម្រាប់​បុរស​នៅថ្ងៃនេះ​ដែរ​ឱ្យ​ប្រយ័ត្ន​ប៉ះពាល់​ទៅលើ​បញ្ហា​សុខភាព និង​បញ្ហា​ឧប្បត្តិហេតុ​។​ ក្នុង​រយៈពេល​នេះ​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​មិនត្រូវ​បង្ករឿង​ឈ្លោះប្រកែក ជាមួយ​ចៅហ្វាយនាយ ឬ​ថៅកែ​ឡើយ​ពុំនោះ​អាច​នឹង​បាត់បង់​តួនាទី និង​កន្លែងធ្វើការ​ជាក់​ជាពុំខាន​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំកុរ​៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​បើ​មាន​ពឹងពាក់​នរណា​ឬ​ចង់​ចរចា​រឿង​អ្វីមួយ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​គាប់ចិត្ត។ ​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។ ​ចំពោះ ការប្រកប​របរ រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕