យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរកា,វក,ម្សាញ់ នឹងប្រមូលលាភសំណាងជាច្រើនចូលផ្ទះនៅរយៈពេលពីរថ្ងៃទៀតនេះ។
ឆ្នាំរកា៖ នៅសល់តែពីរថ្ងៃទៀតនោះទេ ប្រាក់នឹងហូរចាក់ចូលមកឯងៗ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់។
ឆ្នាំវក៖ នៅសល់តែពីរថ្ងៃទៀតនោះទេ លោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត បើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។
ឆ្នាំម្សាញ់៖ នៅសល់តែពីរថ្ងៃទៀតនោះទេ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ និងជោគជ័យគ្រប់ភារកិច្ច។ មានលាភខ្លាំង លុយធំហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែតបើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ៗផ្ទះ៕