នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំច,ខាល,រោង នឹងមានដំណើរជីវិតប្រែប្រួលបន្ដិចតែលាភសំណាងនៅតែមានច្រើននៅបីថ្ងៃខាងមុខនេះ។
ឆ្នាំច៖ នៅរយៈពេលបីថ្ងៃខាងមុខនេះ បើលោកអ្នកមានកិច្ចការចាស់នៅសេសសល់មិនទាន់បានធ្វើនៅឡើយគប្បីសម្រុកបញ្ចប់បើពុំនោះទេវា នឹងបង្កើតផលលំបាកនៅពេលឈានដល់ថ្ងៃខាងមុខវិញជាក់ជាពុំខាន។ ក្រៅពីនេះបើមានកិច្ចការណាសំខាន់ក៏អាចសម្រុកបានដែរ ពីព្រោះថាផល ល្អៗតែងរង់ចាំជានិច្ច។ សម្រាប់លោកអ្នកដែលប្រកបរបរ រកស៊ីមានការចម្រើនលូតលាស់និងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។
ឆ្នាំខាល៖ នៅរយៈពេលបីថ្ងៃខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយ ធ្វើឱ្យមានការរីកចម្រើនច្រើនរឿង ក្នុងនេះមិនថាជារឿងកិច្ចការងារ ប្រចាំថ្ងៃ បញ្ហាប្រាក់កាស និង ពិសេសរឿងផ្ទាល់ខ្លួនតែម្តង។ ចំពោះអ្នកប្រកបរបររកស៊ីលោកអ្នកអាច ប្រកបមុខរបរដោយពេញដៃពេញជើងហើយអាចរកចំណូលជាច្រើនទៀតផង។
ឆ្នាំរោង៖ នៅរយៈពេលបីថ្ងៃខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នក ល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីឃើញថាមានភាពលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អប្រសើរខ្លាំងណាស់៕