យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ តែងតែមានលាភសំណាងហូរចូលផ្ទួនៗនៅក្នុងជីវិតពិសេសនោះគឺនៅក្នុងពេលឆាប់ៗខាងមុខនេះឯង។
ឆ្នាំវក៖ នៅឆាប់ៗខាងមុខនេះ លោកអ្នកមានសំណាង មានលុយវាល់លានសម្រុកចូលមក។ បើលោកអ្នកមានបំណងប្រកបមុខរបររកស៊ីខ្នាតប៉ុណ្ណាក៏ដោយ លោកអ្នកចំណាយប្រាក់តែបន្តិចបន្តួចក៏អាចទទួលបានផលលាភហួសការស្មានមកវិញផងដែរ តែបើជាអ្នកធ្វើការងារតាមស្ថាប័ន អង្គភាពនានាវិញក៏បានសម្រេចលទ្ធផលល្អប្រពៃ។
ឆ្នាំម្សាញ់៖ នៅឆាប់ៗខាងមុខនេះ លោកអ្នកនឹងទទួលបានដំណឹងល្អដែលរំពឹងទុកពីមុនមក ហើយដំណឹងនោះនឹងនាំអ្នកឱ្យឈ្នះអស់មារសត្រូវដែលតាមយាយីក្នុងជីវិត ហើយបន្ទាប់មកលាភធំ មាសប្រាក់ហូរចូលចាក់ខ្សែជីវិតរបស់លោកអ្នកក្នុងសិរីមង្គលមហាប្រសើរ ក្លាយជាមនុស្សជោគជ័យក្នុងឆាកជីវិតមានទ្រព្យសម្បត្តិ បុណ្យស័ក្តិ ឋានៈឧត្តមខ្ពង់ខ្ពស់រស់នៅដោយសុខសាន្ត។
ឆ្នាំមមែ៖ នៅឆាប់ៗខាងមុខនេះ លោកអ្នកអស់ទុក្ខអស់កង្វល់ អស់រឿងស្មុគស្មាញ អស់រឿងភ័យខ្លាចពីការខ្វះខាតទ្រព្យសម្បត្តិ លុយកាក់ មាស ប្រាក់។ ពិសេសជាងគេ បើលោកអ្នកមានគម្រោងធ្វើការងារអ្វីមួយនោះ អ្នកនឹងទទួលបានជោគជ័យសមប្រកបខ្លាំងណាស់ តែបើលោកអ្នកកំពុងតែជោគជ័យលើការងារ ឬមុខរបរហើយ ក៏រឹងរឹតតែជោគជ័យបន្ថែមទៀត៕