នៅថ្ងៃច័ន្ទ ទី១៨ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះពេលវេលាមិនល្អរបស់លោកអ្នកមានចំនួន២គឺ ៩,០០-១០,៥៩វិនាទីព្រឹកនិងពេលវេលាមួយទៀតគឺ ម៉ោង ១១,០០-១២,៥៩វិនាទីយប់។ ពេលវេលាម៉ោងនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងទើបគ្មានរឿងរាវអាក្រក់ចូលរួច។ ការប្រកបការងារមានបញ្ហាប្រទាំងប្រទើសចូរប្រយ័ត្នកើតបញ្ហាជម្លោះវិវាទណាមួយកើតឡើង។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះ ឬ លោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺត ហើយ ងាយថយក្រោយណាស់៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះការប្រកបការងារលោកអ្នកជួបភាពតានតឹងផ្លូវចិត្តច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់ដល់ខែក្រោយបន្តទៀត។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ តាមក្បួនហោរាសាស្ត្រចិន ហើយបញ្ជាក់ថានៅខែធ្នូនេះពុំមានផលប៉ះពាល់ទៅលើបុរសទេ ប៉ុន្តែសម្រាប់ស្ត្រីវិញជួបផលលំបាកខ្លះៗយាយីគប្បីប្រយ័ត្នប្រយែង។ សម្រាប់បុរសអាចសម្រេចចិត្តរឿងសំខាន់ៗ ឬ រឿងធំៗបាននៅក្នុងអំឡុងពេលនេះ។ នៅថ្ងៃនេះអ្វីដែលធ្លាប់មិនល្អនឹងប្រែប្រួលមកល្អឡើងវិញជាបណ្តើរៗតែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងខាតបង់ច្រើន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពុំមានការចុះសម្រុងគ្នាប៉ុន្មានទេពិសេសងាយកើតទំនាស់សម្តីព្រោះតែការមិនយល់ចិត្តគ្នា៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកជួបមុខនរណាម្នាក់រឿងសំខាន់ឡើយពីព្រោះថាផលល្អៗតែងកើតមានច្រើនជាងរឿងល្អ។ លោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់និងធ្វើមិនដឹងមិនឮបញ្ហាខ្លះទើបប្រសើរ។ ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកមានផែនការអ្វីអាចសម្រុកពេញទីបាន ហើយពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។ បើទោះបីមានការមមាញឹកក្តីលោកអ្នកត្រូវស្រវាស្រទេញពីព្រោះមិនអត់ប្រយោជន៍ទេគឺជោគសំណាងនោះនឹងហុចមកឱ្យវិញនៅពេលក្រោយ។ អ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬ ចូលនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ នៅខែធ្នូនេះដួងរាសីមិនទាន់ល្អប្រសើរណាស់ណាទេ ម្ល៉ោះហើយការធ្វើអ្វីមួយក៏គប្បីមានការប្រុងប្រយ័ត្ន និងពិចារណាគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។ នៅថ្ងៃនេះឱកាសកើតបញ្ហាអាក្រក់ៗមានខ្ពស់ជាងសព្វមួយដង ហេតុនេះទោះប្រកបកិច្ចការងារអ្វីគប្បីមានការប្រយ័ត្នប្រយែង។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌ និងចាំចាប់កំហុសគ្នាមិនតិចសោះឡើយ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វី ឬ គិតធ្វើអ្វីត្រូវតែប្រយ័ត្នប្រយែងពីព្រោះថាងាយជួបនូវបញ្ហាលំបាកនិងគ្រោះចាញ់បោកគេជាងសព្វមួយដង។ ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និង បញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួនផ្អែមល្ហែម ជួនត្រូវពាក់មុខយក្សដាក់គ្នាអញ្ចឹងដែរ៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះបើទោះបីដំណើរជីវិតល្អប្រសើរក្តី ប៉ុន្តែលោកអ្នកក៏កើតមានរឿងរាវសៅហ្មងផង ដូចនេះគប្បីធ្វើមិនដឹងមិនឮខ្លះក៏កាន់តែប្រសើរ។ ការប្រកបការងារមានការជឿនលឿននិងបើចង់ពឹងពាក់ឱ្យអ្នកដទៃជួយក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញតូចធំមិនថាផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោកក្តីតែងហុចភោគផលដូចសមប្រកបជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ការរស់នៅការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាទុក្ខលំបាកណាមួយមកឱ្យ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំច៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកឱ្យ ប្រយ័ត្ន ការទាស់ពាក្យសម្តីជាមួយនរណាម្នាក់ ដោយសារ ការយល់ឃើញ,ការនិយាយស្តីមិនចូលត្រចៀកគ្នា ឬសូម្បីតែការរិះគន់គ្នាដោយប្រការណាមួយ។ ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នការមានកំហុសនាំត្រូវគេវាយប្រហារដោយប្រការណាមួយ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងចាប់ពុំសូវជាប់ឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចឈានជើងចូលកើត។ ទាំងស្ត្រីបុរសការប្រកបការងារគឺមិនសូវចុះសម្រុងជាមួយក្រុមការងារនិងងាយកើតរឿងរាវថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវសប្បាយចិត្តសប្បាយកាយនោះឡើយ៕