នៅថ្ងៃសៅរ៍ ទី២៣ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន” ។ នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។ ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរាវអាក្រក់មិនងាយកើតមាន។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំ ហើយរវាសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្តដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នករដិបរដុបច្រើនបន្តិច ម្ល៉ោះហើយលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការទាស់សម្តីជាមួយមនុស្សនៅក្បែរខ្លួនដោយសារតែការយល់ខុសដោយប្រការណាមួយ។ បើទោះបីដួងរាសីស្រុតចុះក្តីប៉ុន្តែលោកអ្នកនៅអាចដំណើរកិច្ចការងារដោយជឿនលឿនទៅមុខសន្សឹមៗហើយពិសេសផលមួយចំនួនក៏តែងផ្តល់មកវិញដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតក៏កើតមានភាពរកាំរកូសមិនតិចដែរទេ។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខនាំឱ្យកើតបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះស្ត្រីឱ្យប្រយ័ត្នទទួលរងរបួសឈឺខ្លួនប្រាណដោយប្រការណាមួយកើតឡើង។ ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសបើចង់ពឹងពាក់ ឬ ចង់ទំនាក់ទំនងបញ្ហាអ្វីមួយគឺ តែងផ្តល់ផលល្អៗមកវិញគ្រាន់ដូចជាទីគាប់បំណង។ ដោយសារដួងរាសីគាប់ប្រសើរ ម្ល៉ោះហើយបើចេះគ្រប់គ្រងអារម្មណ៍ និង ចាត់ចែងការងារនោះឃើញថាតែងផ្តល់ផលល្អមកវិញជានិច្ច។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ស្រួលចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះ ពេលខ្លះ ផលល្អសោះអាចប្រែមកអាក្រក់វិញ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ដួងរាសីធ្លាក់ស្រុតចុះម្ល៉ោះហើយទោះធ្វើអ្វីតែងជួបប្រទះនូវការរាំងស្ទះច្រើន និងពិសេសងាយបាត់បង់ប្រាក់កាសច្រើនជាងសព្វមួយដង។ ថ្ងៃនេះដែរលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯលាភហេងនោះមានតិចតួចបំផុត។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកតោងតែប្រយ័ត្នប្រយែងការចាញ់ល្បិចកលគេ ដោយប្រការណាមួយ។ ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាប់បញ្ហាមកឱ្យផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬបានទទួលដំណឹងអ្វីមួយដែលជឿនលឿនជាងមុនផង។ សម្រាប់នៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬប្រកបពិធីអ្វីមួយផង។ អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅ។ ក្រៅពីនេះបើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយដែលចំណាយប្រាក់កាស។ អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេ អាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញហើយ ៕