នៅថ្ងៃច័ន្ទ ទី២៥ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត។ ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នាពេលនេះសម្រាប់បុរសឱ្យប្រយ័ត្នរឿងរាវផ្ទាល់ខ្លួន និងបញ្ហាប្រាក់កាស។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន តែបើមានការប្រឹងប្រែងកិច្ចការងារក៏មានការលូតលាស់ទៅមុខគួរសមផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តភក្តិអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់វិញ។ ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាច្រើនសព្វមួយដង៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរសលោកអ្នកធ្វើអ្វីក៏ដោយតែងមិនមានការជឿនលឿនដូចការរំពឹងទុកនោះឡើយ។ បើមានឯកសារអ្វីត្រូវចេះត្រួតពិនិត្យឱ្យបានល្អពីព្រោះថាផលអាក្រក់ងាយកើតឡើងតាមក្រោយណាស់។ ក្រៅពីនេះលោកអ្នក ត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយនូវរឿងរាវចំពោះមុខផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។ រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចារសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំមានអ្វីចូលមកជាឧបសគ្គនាំពិបាដោះស្រាយទេ ហើយបើចង់ធ្វើអ្វីមួយដែលថ្មី ឬចាស់ក៏តែងទទួលលទ្ធផលជាផ្លែផ្កាគ្រាន់ជាទីគាប់ចិត្ត។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។ គូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ដំណើរជីវិតក្នុងថ្ងៃនេះរបស់អ្នកហាក់ឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ ថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិចព្រោះគេងាយបង្កផលលំបាកមកឱ្យណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ ក្នុងរយៈពេលនេះបើលោកអ្នកត្រូវចេញទៅខាងក្រៅផ្ទះត្រូវចេះប្រយ័ត្នប្រយែងរោគចង្រៃយាយី ឬបើកបរយានយន្តត្រូវចេះគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនទើបចៀសផុតគ្រោះចង្រៃមួយចំនួនយាយី។ ដោយសារដំណើរជីវិតល្អជាមធ្យម ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័ត្នប្រយែងគ្រោះគេទម្លាក់កំហុសទុកឱ្យ។ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើស និង ប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកមានកើតរឿងរាវកាលពីមុនមក និងសូម្បីតែមានបញ្ហានាថ្មីៗមកនេះតែងមានការស្ងប់ស្ងាត់វិញ។ ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកកិច្ចការងារតូចធំ ហើយ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ និង មានភាពសុខដុមប្រពៃ៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងហើយ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុម និង ក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយផង។ ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬបានទទួលអ្វីមួយគួរជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕
ឆ្នាំច៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និង ធ្វើអ្វីតែងជួបនូវបញ្ហាប្រទាំងប្រទាំងប្រទើសជាមួយអ្នកដទៃច្រើន។ ការប្រកបការងារអ្វីក៏ដោយក៏មិនត្រូវធ្វេសប្រហែសបានដែរជាពិសេសមុនទទួលពាក្យសម្តីឬចុះហត្ថលេខាអ្វីត្រូវប្រយ័ត្នប្រយែងក្រែងភ្លាំងភ្លាត់មានតែបញ្ហារត់ចូលនាំពិបាកទប់ទល់ប៉ុណ្ណោះ។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះថ្នមចិត្តអ្នកដទៃនិងមានចិត្តត្រជាក់បន្តិចទើបគ្មានបញ្ហាចោទឡើង។ ការប្រកបការងារ ចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕