យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំម្សាញ់,មមែ,ជូត នឹងទទួលបានលាភសំណាងជាច្រើននៅថ្ងៃស្អែកនេះ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ ង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស មានទ្រព្យមហាសាលហោះសម្រុកចូលផ្ទះ ពណ៌នាំលាភគឺទឹកក្រូច ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូនផងដែរ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ លោកអ្នកទទួលបានសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ ទ្រព្យធនចូលមកហូរហៀរ រួមនឹងឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ទៀតផង។
ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះ ដួងរាសីនៃសំណាងអ្នកឡើងខ្ពស់ត្រដែត ការងាររកទទួលទាន ដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឧបសគ្គរារាំង លុយចូលហូរហ៊ារ សម្បូរលុយចាយ មានលាភធំចូលមកផ្ទួនៗទៀតផង៕