យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរកា,កុរ,មមែ នឹងមានលាភសំណាងធំនៅថ្ងៃទី៣០និង៣១ចុងឆ្នាំ២០២៣នេះផងដែរ។
ឆ្នាំរកា៖ នៅរង្វង់ពីរថ្ងៃចុងឆ្នាំ២០២៣នេះ រាសីនៃសំណាងរបស់អ្នកខ្ពស់ត្រដែត ជាហេតុធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកល្អប្រសើរខ្លាំងណាស់ ម្ល៉ោះហើយសព្វកិច្ចការរមែងរីកចម្រើនរុងរឿងទទួលផ្លៃផ្កាហួសពីការគិត ហួសពីការប៉ងមិនថាជារឿងការងារប្រចាំថ្ងៃ លាភមាស លាភប្រាក់ មុខរបររកទទួលទាន ជំនួញជួញដូរគឺសុទ្ធចម្រើនលូតលាស់យ៉ាងល្អ។
ឆ្នាំកុរ៖ នៅថ្ងៃទី៣០,៣១ចុងឆ្នាំ២០២៣នេះ លាភតូចធំហូរចូលដូចទឹក ការងាររកទទួលទាន បានកាក់កបហួសបំណងប្រាថ្នា ពណ៌នៃលាភ ផ្កាឈូក នៅរង្វង់ពីរថ្ងៃនោះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ហូរចូលមកគ្រប់ទិសទី។
ឆ្នាំមមែ៖ នៅរង្វង់ពីរថ្ងៃចុងឆ្នាំ២០២៣នេះ លោកអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសម្រេចផលសមដូចបំណង លោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត៕