នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ទិញផ្ទះសម្បែង លេងហ៊ុន ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងការងារ ឬផ្លាស់ប្តូរការងារអ្វីមួយផង។ ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់ និង លើកសរសើរថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ ការរស់នៅជួបភាពប្រទាំងប្រទើសនិងរឿងរាវយាយីច្រើន។ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នការបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើនព្រោះតែភាពរកាំចិត្តកើតមានច្រើន៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើស។ ក្នុងថ្ងៃនេះមានជោគមានជ័យ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗផងដែរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានអ្វីកើតឡើងលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀមទើបជាការប្រពៃបំផុត។ ក្រៅពីនេះមិនត្រូវយកអារម្មណ៍ខ្វាយខ្វល់រឿងពុំបានការអ្វីមកគិតដិតដាមក្នុងអារម្មណ៍ពីព្រោះនាំតែកើតរឿងសៅហ្មងមានតែរឿងរាវកើតឡើងប៉ុណ្ណោះ។ ក្នុងថ្ងៃនេះលោកអ្នកជួបបញ្ហាមិនល្អនិងមានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើនដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងផលប៉ះទង្គិចនិងមានរឿងរាវត្រូវដំបៅចិត្តផង។ ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។ រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អ និង មិនល្អនៅលាយឡំគ្នាដូចនេះបើចង់សង្ឃឹមផលល្អទាំងអស់ឬផលអាក្រក់កើតឡើងទាំងអស់នោះក៏មិនអាចទៅរួចដែរពោលគឺត្រូវតែមានល្អខ្លះនិងអាក្រក់ខ្លះជានិច្ច។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង។ សម្រាប់ថ្ងៃនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកមានកើតរឿងរាវកាលពីមុនមក និងសូម្បីតែមានបញ្ហានាថ្មីៗមកនេះតែងមានការស្ងប់ស្ងាត់វិញ។ ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកកិច្ចការងារតូចធំហើយ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ និង មានភាពសុខដុមប្រពៃ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកតោងតែសន្សំសេចក្តីសុខ ហើយមិនត្រូវចេះដឹងរឿងអ្នកដទៃច្រើនពេកឡើយនាំតែយករឿងរាវដាក់ខ្លួនប៉ុណ្ណោះ។ ការប្រកបការងារលោកអ្នកជួបបញ្ហាមិនល្អ និង មានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើនដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកចូរប្រយ័ត្នគ្រោះចាញ់បោកគេ និងគ្រោះបាត់បង់របស់របរដោយប្រការណាមួយ។ ការប្រកបការងារលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយនាំកើតរឿងរាវតប់ប្រម៉ល់ឥតឈប់ឈរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការអស់សង្ឃឹមដោយក្តីរុញរាច្រើនដោយសារម្នាក់ៗមិនសូវផ្តល់ការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិត ល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត ឬទទួលបានជោគលាភអ្វីមួយផង។ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។ លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅជួបនូវបញ្ហាស្មុគ្រស្មាញច្រើន ហើយងាយមានទំនាស់ជាមួយអ្នកដទៃថែមទៀត។ ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវបង្កការថ្នាំងថ្នាក់ជាមួយអ្នកដទៃបើពុំនោះទេពិតជាជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើង ហើយពិសេសការប្រកបរបររយះពេលមធ្យមទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ដោយសារតែការយកភាពប្រចែប្រច័ណ្ឌចំពោះគ្នាច្រើន៕