ការស្វែងរកទុនសម្រាប់ដំណើរការអាជីវកម្មដំបូងរបស់អ្នក គឺជាបញ្ហាចោទសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ថ្ងៃនេះ សូមនាំយកនូវមធ្យោបាយ១៨ ចំណុចជួយអ្នកក្នុងការគៀងគរប្រភពទុន ដើម្បីដំណើរការអាជីវកម្មថ្មីថ្មោងរបស់អ្នក៖
១.ចាប់ផ្តើមអាជីវកម្មក្រៅម៉ោង ៖ បើអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់ សម្រាប់ដំណើរការអាជីវកម្មទាំងស្រុងទេ អ្នកអាចចាប់ផ្តើមធ្វើវាក្រៅម៉ោងសិន មានន័យថាអ្នកត្រូវធ្វើការសន្សំប្រាក់ខ្លះរកស៊ីខ្លះ ដោយមិនកុំបោះបង់ចោលការងាររបស់អ្នកទាំងស្រុង ដើម្បីមកបើកអាជីវកម្មព្រោះវាប្រឈមនឹងហានិភ័យខ្ពស់។ តែអ្នកអាចរង់ចាំរហូតដល់អាជីវកម្មអ្នកអាចឈរជើងបានរឹងមាំហើយ នោះអ្នកបោះបង់ការងាររបស់អ្នកក៏មិនហួសពេលដែល។
២.រកការងារក្រៅម៉ោង ៖ ប្រសិនបើអ្នកមិនទាន់មានលទ្ធភាពបើកអាជីវកម្មក្រៅម៉ោងបានទេ នោះអ្នកគួរតែស្វែងរកការងារក្រៅម៉ោងបន្ថែមដើម្បីទទួលបានប្រភពចំណូលបន្ថែមដើម្បីជាទុនខ្លះអាចយកទៅបើកអាជីវកម្ម។
៣.ចាប់ផ្តើមអាជីវកម្មនៅផ្ទះ ៖ អ្នកគួរចាប់ផ្តើមអាជីកម្មនៅផ្ទះ ឬបន្ទប់ជួលសិន បើអ្នកមិនទាន់មានលទ្ធភាពសាងសង់ឬជួលអគារនៅឡើយ។ ការធ្វើបែបនេះជួយអ្នកក្នុងការកាត់បន្ថយថ្លៃជួលអគារបានមួយចំណែកដែរ។
៤.កុំចំណាយលើការទិញទំនិញស្ដុកទុកច្រើនពេក ៖ កុំព្យាយាមចំណាយលើការទិញទំនិញស្ដុកទុកច្រើនលើសលប់ពេក ព្រោះពេលដែលអ្នកចំណាយប្រាក់ទិញទំនិញស្ដុកទុកទាំងនោះ វាមិនអាចឲ្យអ្នកដកវាមកវិញដើម្បីផ្គត់ផ្គង់តម្រូវការផ្សេងបានឡើយ។
៥.ប្តេជ្ញាចិត្តជាមុនសម្រាប់ធ្វើការងារ ៖ ប្តេជ្ញាចិត្តធ្វើការងារដើម្បីនាំយកដើមទុនមកដំណើរការអាជីវកម្មរបស់អ្នក អ្នកត្រូវចាំថាអ្នកគួរតែមានប្រភពទុនមួយឬពីរដើម្បីទប់ទល់នឹងការចំណាយលើអាជីវកម្ម ចៀសវាងការដាំក្បាលចុះដោយសារតែបញ្ហាហិរញ្ញវត្ថុ។
៦.ជួលសម្ភារបរិក្ខារ និងឧបករណ៍ផ្សេង ៖ បើអ្នកទើបចាប់ដំណើរការអាជីវកម្មទេអ្នកគួរជួលបរិក្ខារនិងឧបរណ៍ផ្សេងចៀងវាងចំណាយទាំងស្រុង។ ការធ្វើបៀបនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ដែលធ្វើឲ្យអ្នកអាចមានលទ្ធភាពដំណើរការអាជីវកម្មរបស់អ្នក។
៧.ទិញសម្ភារបរិក្ខារដែលប្រើប្រាស់រួច ៖ ពិតណាស់អាជីវកម្មថ្មីគួរតែប្រើបរិក្ខារថ្មីដែរ តែវាមិនអាក្រក់ពេកទេដែលយើងគួរចំណាយលើរបស់ដែលប្រើប្រាស់រួច (ជជុះ) ដើម្បីជាការសន្សំមួយផ្នែក។ ការទិញសម្ភារ បរិក្ខារថ្មី គឺត្រូវការចំណាយទុនច្រើន ប៉ុន្តែដើម្បីកាត់បន្ថយការចំណាយ អ្នកគួរទិញរបស់មួយទឹកវិញល្អជាង។
៨.ប្រើប្រាស់ Credit Card ៖ ការប្រើប្រាស់ក្រេឌីតកាតមិនមែនចេះតែជាការជាប់បំណុលទេ តែវានឹងល្អដើម្បីអ្នកអាចទទួលបានប្រាក់សំរាប់អាជីវកម្មរបស់ព្រោះអ្នកជាមនុស្សដែលមានក្រេឌីតល្អ។ បរិក្ខារ អ្នកផ្គត់ផ្គង់ ការផ្សព្វផ្សាយឃោសនា និងPostage ទាំងអស់នោះអ្នកអាចទិញឬចំណាយដោយក្រេឌីត (ជំពាក់បាន)។ តែយ៉ាងណាអ្នកគួរប្រុងប្រយ័ត្នខ្ពស់ដូចគ្នាលើចំនុចនេះព្រោះវាងាយបង្កហានិភ័យបើអ្នកជាប់បំណុលកាន់តែច្រើន។
៩.ស្នើសុំកម្ចីអាជីវកម្មខ្នាតតូច ៖ វាជាផ្នែកមួយដែលអាចឲ្យអ្នកស្វែងរកប្រភពទុន សម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នកប្រសិនបើអ្នកមានផែនការអាជីវកម្មច្បាស់លាស់ មានផែនការ ចក្ខុវិស័យ ហើយមានជំនឿជាក់មុតមាំហើយ អ្នកអាចស្នើសុំប្រាក់កម្ចីដើម្បីយកមកធ្វើជាទុករកស៊ីបានហើយ។
១០.ធ្វើការកៀងគរប្រភពចំនូល ៖ ការកៀងគរប្រភពចំនូល គឺសំខាន់ណាស់ជាផ្លូវមួយដែលជួយឲ្យអ្នកទទួលបានដើមទុនងាយ។ អ្នកអាចស្វែងរកប្រភពទុនពីមិត្តភក្ដិរបស់អ្នក គ្រួសារ បងប្អូនជាដើម។ ការធ្វើបែបនេះ អ្នកអាចនឹងធ្វើការដំណើរការអាជីវកម្មរបស់អ្នកបានឆាប់រហ័ស។
១១.បញ្ចាំប្លង់ផ្ទះ ឬអចលនទ្រព្យ ៖ អ្នកអាចដាក់ប្លង់ដីឬផ្ទះដើម្បីទទួលបានកម្ចី ព្រោះវាអាចទទួលបានរហូតទៅដល់ ៧៥% នៃការវាយតម្លៃលើអចលនទ្រព្យរបស់អ្នក តែត្រូវចាំថាពេលអ្នកដាក់ប្លង់ដី ឬអចនលទ្រព្យវាប្រឈមនឹងហានិភ័យ ព្រោះថាបើអាជីវកម្មអ្នកក្ស័យធនអចលនទ្រព្យអ្នកក៏បាត់បង់ទៅជាមួយដែល។
១២.ស្នើសុំកម្ចីខ្នាតតូច ៖ ជាជម្រើសល្អមួយដែលអ្នកគួរងាកទៅរកកម្ចីខ្នាតតូចជាជាងដាក់បញ្ចាំប្លង់ផ្ទះ ហើយព័តមាន ដែលអ្នកត្រូវបង្ហាញទៅធនាគារឬមីក្រូហិរញ្ញវត្ថុមានដូចជា ផែនការអាជីវកម្ម គោលបំណងអាជីវកម្ម គម្រោងនៃថ្ងៃបើកដំណើរការអាជីវកម្ម របាយការណ៍តុល្យការណ៍ ការជួលលម្អិតទំហំទឹកប្រាក់វិនិយោគលើអាជីវកម្ម គម្រោងចំណូលចំណាយ លំហូរសាច់ប្រាក់ របាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងប្រវត្តិរូបសង្ខេបជាដើម។
១៣.ស្នើទៅធនាគារពីការធានាកម្ចីពី SBA (Small Business Administration) ៖ ក្នុងករណីធនាគារបដិសេធកម្ចីអ្នក អ្នកគួរស្នើគេដើម្បីទទួលបានកម្មវិធីធានាកម្ចីពី SBA។
១៤.ខ្ចីពីគ្រួសារឬមិត្តភក្តិ ៖ ប្រភពដែលអាចឲ្យអ្នកងាយស្វែងរកជាងគេគឺគ្រួសារនិងមិត្តរបស់អ្នក។ តែត្រូវចាំថាអ្នកត្រូវរស់នៅជាមួយគ្រួសារអ្នកយូរតទៀត ហើយអ្នកក៏ត្រូវរាប់អានមិត្តភក្តិយូរអង្វែងដែរ។ ដូច្នេះកុំខ្ចីពីពួកគេរហូតអស់ពីខ្លួនអីហើយត្រូវប្រាកដថាបន្ទាប់ពីខ្ចីអ្នកអាចបង្វិលសងពួកគេវិញបាន។
១៥.ងាកទៅរក Angle Capital Group ៖ អ្នកអាចស្វែងរក Angle Capital Group ក្នុងប្រទេសរបស់អ្នកពេលអាជីវកម្មមានសញ្ញាថានឹងរីកចម្រើន។ អ្នកអាចនឹងត្រូវការផែនការអាជីវកម្ម ហើយត្រូវបញ្ជាក់ថាអ្នកធ្លាប់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មនេះ ហើយវាអាចផ្តល់ចំនូលប្រសើរដល់វិនិយោគិន។
១៦.ពិចារណាស្នើសុំកម្ចីតាមរយៈអ្នកផ្តល់កម្ចី
១៧.រស់នៅបែបសន្សំសំចៃ ៖ មិនមែនឲ្យអ្នករស់នៅដូចជាមនុស្សទីទ័លក្រទេ តែអ្នកត្រូវចេះសន្សំសំចៃ។ អ្នកគួរញ៉ាំអាហារមួយថ្ងៃបីពេលដូចគ្នា តែកាត់បន្ថយការចំណាយលើកាហ្វេ brand ហើយប្តូរមកជាការឆុងកាហ្វេនៅផ្ទះ រៀបចំអាហារថ្ងៃត្រង់ពេលទៅធ្វើការជៀសវាងការហូបអាហារខាងក្រៅរាល់ថ្ងៃ កាត់បន្ថយការដើរលេងឥតប្រយោជន៍ហើយសន្សំប្រាក់ទុក។ ការសន្សំជាវិធីមួយជួយអ្នកសម្រេចបំណងប្រាថ្នាបើកអាជីវកម្មរកស៊ីរបស់អ្នក។
១៨.រៀនសន្សំ ៖ ពេលសន្សំអ្នកត្រូវពិចារណាថាអ្នកសន្សំដើម្បីបើកអាជីវកម្ម។ ការសន្សំម្ដងបន្ដិចមែន ប៉ុន្តែអ្នកអាចមានលុយគ្រប់គ្រាន់ក្នុងពេលណាមួយ នោះអ្នកនឹងអាចបើកការរកស៊ីរបស់អ្នកជាមិនខាន៕