អ្នក​ជោគជ័យ​វិស័​យអចលទ្រព្យ​បង្ហាញ​ពីយុទ្ធសាស្ត្រ​វិនិយោគ​ដីធ្លីទទួលបាន​ភាព​ជោគជ័យ​

ការអភិវឌ្ឍន៍ដីឡូត៍នៅកម្ពុជាកំពុងមានកំណើនច្រើន ដោយសារតែតម្រូវការនៃអ្នកចង់បានដីឡូត៍ក៏នៅច្រើនផងដែរ​ អតិថិជនខ្លះ ទិញដីធ្លីសម្រាប់ធ្វើលំនៅឋានស្នាក់នៅ សម្រាប់អភិវឌ្ឍន៍បន្ត ហើយខ្លះទៀតទិញទុកលក់យកប្រាក់ចំណេញ។ ដើម្បីឲ្យអ្នកទិញដី ឬវិនិយោគបន្តទិញហើយទទួលបានប្រាក់ចំណេញត្រឡប់មកវិញខ្ពស់ ហើយមិនទទួលហានិភ័យ យើងត្រូវវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្តទិញកន្លែងណាមួយ។

លោក ហេង មករា នាយកក្រុមហ៊ុន ភី ឌី អេច ថោន អ៉ិនវេសមិន បានថ្លែងប្រាប់ Today Sharing ថា ប្រជាពលរដ្ឋ ឬអតិថិជន មិនថាទិញដីឡូត៍ ដីលំនៅឋាន និងដីទុកចំណេញនោះទេ មុនសម្រេចចិត្តកត្តាសំខាន់បំផុត គឺលំហូររស់នៅរបស់មនុស្ស ត្រូវតែជាតំបន់ដែលមានមនុស្សរស់នៅ ឆ្លងកាត់ញឹកញាប់ ចេញចូលធ្វើការជាទៀតទាត់។

After Footer (Active) - damrei Mr1 Zone2

បន្ថែមពីលើនេះ ត្រូវសង្កេតមើលប្រព័ន្ធធានាសាស្ត្រជាពិសេសផ្លូវថ្នល់ ទឹកភ្លើង និងសេវាកម្មសាធារណៈរបស់រដ្ឋ បើមានចំណុចទាំងនេះ ច្បាស់ណាស់ឱកាសចំណេញពីវិនិយោគមានឱកាសទៅតាមនោះដែរ។

លោកបន្តថា អ្វីដែលសំខាន់ទៀតនោះ គួរតែវិនិយោគដីធ្លីនៅតំបន់ជាយ ដោយសារតែទីក្រុងភ្នំពេញ កាន់តែធំ ការពង្រីកក្រុងចេះតែធ្វើឡើងជាបន្តបន្ទាប់ដេញពីកណ្តាលទៅជាយ ជំរុញឲ្យដីជាយក្រុងកាន់តែមានសក្តានុពល និងឡើងថ្លៃលឿនជាងកន្លែងផ្សេង។ ហើយការឡើងថ្លៃវាស្រ័យយ៉ាងជិតស្និទ្ធនៃទំនោរគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋ និងវិស័យឯកជន ដូចជារោងចក្រ ហេដ្ឋារចនាសម្ព័ន្ធ។

ចំណុចសំខាន់មួយទៀត ដែលអ្នកវិនិយោគមិនអាចមើលរំលើងបាន គឺកត្តាផ្លូវច្បាប់របស់ដីធ្លី តើស្របច្បាប់ត្រឹមត្រូវឬទេ មានប្លង់ត្រឹមត្រូវ  និងអ្នកអភិវឌ្ឍន៍មានភាពស្មោះត្រង់ ទទួលខុសត្រូវកម្រិតណា៕