តើអ្នកជាមនុស្ស​ខ្ទិលមែនទេ មានចំណុ​ច៥យ៉ាងគួរ​អនុត្ត​ន៍​ដើម្បីបំបាត់ខ្ទិល​

អ្នកមិនទាន់ដឹងទេថាភាពខ្ចិលច្រអូសរបស់អ្នកធ្វើឲ្យអ្នកជាមនុស្សមានលេសច្រើន ហើយគឺជាបីសាចពន្យាភាពជោគជ័យរបស់អ្នកថែមទៀតផង។ ហេតុ​នេះ​ហើយ​អត្ថបទ​ខាង​ក្រោម​នេះ​និង​បង្ហាញ​អំពី​​​វិធី​ទាំង៥​យ៉ាង​ដើម្បី​បញ្ឈប់​ភាពខ្ជិល​៖

១. ស្វែង​រក​ឃើញ​មូល​ហេតុ​ដើម​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជិល ៖ ប្រសិន​បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​ហាក់បី​មាន​ភាព​ខ្ជិល​ចូរ​អ្នក​រក​​ឲ្យ​ឃើញ​​​ ​នៅ​មូល​ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​អ្នក​ខ្ជិល​។ ស្វែង​រក​មូល​ហេតុ​នៃ​ភាព​ខ្ជិល​របស់​អ្នក​អាច​ជួយ​អ្នក​ធ្វើ​ការ​ផ្លាស់​​ប្តូរ​ទៅ​តាម​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​​ប្រសិទ្ធ​ភាព​ និង​មាន​ថាមពល​​ក្នុង​ការ​ធ្វើ​ការ​ងារ​ផ្សែងៗ។ ម្យ៉ាង​​ទៀត​ ចូរ​​អ្នក​គិត​អំពី​អត្ថ​ប្រយោជន៍​របស់​កិច្ច​ការងារ​ទាំង​នោះ​ ហើយ​អ្នក​និង​​រក​ឃើញ​ទស្សនៈ​វិស័យ​របស់​អ្នក​​ផ្ទាល់​​អំពី​ភារកិច្ច​ទាំង​នេះ​ នឹង​កាន់​តែ​មាន​ភាព​វិជ្ជមាន​ប្រសើរ​​ផង​ដែរ​។

២.រក​ការងារ​ដែល​ត្រូវ​និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ៖ ពិត​ណាស់​នៅ​ពេល​ដែល​អ្នក​បាន​ចាប់​ផ្តើម​ធ្វើ​អ្វី​​មួយ​នោះ​​អ្នក​ក៏​បាន​គិត​ផង​ដែរ​អំពី​​ហេតុ​ផល​មួយ ​ដែល​វា​បណ្តាល​ឲ្យ​អ្នក​ធ្វើ​វា ​ពេលដូច​ជា​ដោយ​សារ​​តែ​វា​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​។ ហេតុ​នេះ​ហើយ​នៅ​ពេល​​ដែល​រឿង​នេះ​កើត​ឡើង​ សូម​រំលឹក​ខ្លួន​ឯង​ថា​ហេតុ​អ្វី​​បាន​ជា​អ្នក​ចាប់​ផ្តើម​ធ្វើ​វា​នៅ​កន្លែង​​ដំបូង​ និង​រំលឹក​ខ្លួន​អ្នក​អំពី​ចំណុច​ល្អៗ​​ នៃ​ការងារ​នោះ​អ្នក​និង​មាន​ការ​គិត​សារ​​ឡើង​វិញ​។​

៣. រៀន​គ្រប់​គ្រង​ពេល​​វេលា​របស់​អ្នក ៖​ មនុស្ស​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅ​ពេល​ដែល​ពួក​គេ​មាន​ពេល​វេលា​​សម្រាក​គ្រប់​គ្រាន់​ បន្ទាប់​ពី​ការ​បំពេញ​ការងារ​យ៉ាង​ច្រើន​។ ម្យ៉ាង​វិញ​ទៀត​កុំ​ធ្វើ​ការ​ងារ​រហូត​មិន​​មាន​ពេល​វេលា​សម្រាក​ទាល់​សោះ​ ព្រោះ​ថ្ងៃ​ណា​មួយ​​វា​និង​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ហត់​នឿយ​និង​គ្មាន​អារម្មណ៍​ហើយ​ខ្ជិល​ក្នុង​ការ​ធ្វើ​ការ​ងារ​ទៀត។ ​ហេតុ​នេះ​ហើយ​ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ជា​ការ​ដាស់​តឿន​រំលឹក​ដល់​ខ្លួន​អ្នក​កុំ​ឪ្យ​បណ្តែត​បណ្តោយ​ពេល​វេលា​កន្លង​ទៅ​ដោយ​ឥត​ប្រយោជន៍។

៤).ស្វែង​រក​​មើល​វិធី​ដែល​​ធ្វើ​ឲ្យ​អ្នក​អាច​ធ្វើ​កិច្ច​ការ​បាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ​៖  នៅ​ពេល​អាច​ធ្វើ​ការងារ​ឆ្លាត​វៃ​ជំនួស​ឱ្យ​ការ​លំបាក​។ បន្ទាប់​ពី​អ្នក​បាន​ដឹង​​អំពី​មូល​ហេតុ​នៃ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​មិន​ដំណើរ​ការ​។ ប្រសិន​បើ​អ្នក​អាច​រក​ឃើញ​វិធី​ល្អ​ប្រសើរ​ជាង​មុន​ ដើម្បី​ធ្វើ​កិច្ច​ការ​អ្នក​នឹង​ឲ្យ​កាន់​តែ​សប្បាយ​ចិត្ត ​ព្រោះ​ថា​​អ្នក​មិន​គ្រាន់​តែ​អនុវត្ត​ភារកិច្ច​របស់​អ្នក​ដោយ​ប្រើ​​តិចនិក​​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​​អ្នក​អាច​ប្រើ​គំនិត​ច្នៃប្រឌិត​ផ្ទាល់​ខ្លួន​របស់​អ្នកបន្ថែម​ទៀត​ ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដើម្បី​កម្ចាត់​នៅ​ភាព​ខ្ជិល។

៥.ការ​សុំ​ជំនួយ​ឬ​ការ​គាំ​ទ្រ ៖ ពេល​ខ្លះ​​​អ្នក​ប្រហែល​ជា​មើល​រំលង​នៅ​ការ​សុំ​ជំនួយ​ពី​អ្នក​ដទៃ។ វា​​​មិន​មាន​អ្វី​ខុស​ឆ្គង​​នោះ​ទេ​ព្រោះ​ថា​​យើង​គ្រាន់​តែ​ត្រូវ​ការ​​​​​ការ​ស្នើ​សុំ​ជំនួយ​ពី​អ្នក​រួម​ការងារ​ដែល​មាន​ការ​ជំរុញ​ចិត្ត​, មិត្ត​ភក្តិ​ឬ​សមាជិក​គ្រួសារ​របស់​អ្នក​ផ្ទាល់​ដើម្បី​ជា​ការ​ផ្តល់​នៅ​យោបល់​ផ្សែងៗ​​ ព្រោះ​ថា​វា​ក៏​ជា​​វិធី​មួយ​ដែល​​មាន​ប្រយោជន៍​ក្នុង​ការ​នាំ​អ្នក​​​ផ្លាស់​ប្តូរ​ពី​ព្រោះ​ពួក​គេ​នឹង​ជំរុញ​ឱ្យ​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​​​៕​