គុណធម៌ត្រូវបានមេទ័ពគួនអ៊ី ចាត់ទុកថាជា “គុណតម្លៃ” មួយដ៏ខ្ពង់ខ្ពស់បំផុត និងមិនអាចកាត់ថ្លៃបាន រហូតគេហ៊ានពលីជីវិតដើម្បីគុណធម៌នេះទៀតផង។ ចំពោះមុខ មនុស្សនៅក្នុងលោកនេះគឺមានតិចនាក់ណាស់ដែលគិតដូចគាត់ និងផ្តល់តម្លៃលើគុណធម៌បែបនេះ។ ដោយសារតែពួកគេផ្តល់តម្លៃតែលើមាសប្រាក់ ទ្រព្យសម្បត្តិ អំណាច និងសេចក្តីត្រូវការផ្សេងៗ ។ល។
គួនអុី បានដោះលែងជីវិតរបស់ឆាវឆាវ ដោយសាតែគាត់គិតលើគុណធម៌ បើគាត់សម្លាប់ឆាវឆាវ និងក្លាយជាមនុស្សរមិលគុណវិញ ព្រោះដោយសារ ឆាវឆាវ ធ្លាប់មានគុណលើជីវិតរបស់គេ (ពេលគួនអុីចុះចូលនឹងឆាវឆាវ)។ ឆាវឆាវ គេបានផ្តល់មាសប្រាក់ ទ្រព្យសម្បត្តិ និងស្រីស្អាតជាងច្រើន (គេមិនទទួល) ថែមទាំងតែងតាំងជាស្តេចត្រាញ់ក្នុងរាជវាំងថែមទៀត។ កាន់តែជំពាក់គុណរបស់ ឆាវឆាវ ទៀតនោះ គឺសូម្បីតែសម្លសត្វចៀមមួយចាន ក៏ឆាវឆាវសុខចិត្តចែកទៅឲ្យគួនអុីដែរ។ ទង្វើនេះធ្វើឲ្យពួកមន្ត្រីច្រណែនជាខ្លាំងលើគួនអុី។
អ្វីទាំងនេះ បានធ្វើឲ្យគួនអុី គេរងសម្ពាធយ៉ាងខ្លាំង រហូតមិនអាចសងគុណអស់បាន។ ដូច្នេះហើយ បានជានៅក្នុងពេលសង្គ្រាមនៅឈើពិ គេបានសម្រេចចិត្តដោះលែង ឆាវឆាវ ឲ្យរួចខ្លួនពីការសម្លាប់នោះ ទោះបីខ្លួនឯងត្រូវទទួលទោសជំនួសក៏ដោយចុះ។ ដោយសារតែការផ្តល់តម្លៃលើគុណធម៌បែបនេះ ទើបគាត់បានការគោរពពីសំណាក់មនុស្សជំនាន់ក្រោយៗទៀតជាខ្លាំង និងបានកសាងរូបសំណាក់របស់គួនអ៊ី ជាច្រើនកន្លែងដើម្បីទុកគោរពបូជាថែមទៀត៕