ចំពោះការដឹកនាំរបស់ឆាវឆាវ យើងអាចគិតថា ឆាវឆាវគេជាជនមួយដែលខ្លាំងពូកែម្នាក់ក្នុងចំណោមអ្នកខ្លាំងឯទៀត ដោយហេតុថាគេបានកម្ចាត់អ្នកខ្លាំងនៅសម័យកាលនោះស្ទើរតែអស់។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គេមានភាពជាអ្នកដឹកនាំច្បាស់លាស់ និងចេះបែងចែកបានច្បាស់។
ចំពោះមនុស្សសាំញ៉ាំច្រើន មិនច្បាស់លាស់ ទាក់ទងនឹងគុណសម្បត្តិ និងទោសនេះ អាចនឹងនាំឲ្យប៉ះពាល់ដល់ទេឹកចិត្តកងទ័ពដទៃទៀត។ មានន័យថា ទោះបីបងប្អូនឯងក៏ដោយឲ្យតែមានទោស ច្បាស់នឹងទទួលទោស មិនអាចពឹងលើខ្សែ ឬពឹងលើខ្នងគ្នាទេ។ ចំណែកឯអ្នកមានគុណសម្បត្តិត្រូវតែជូនរង្វាន់តាមគុណសម្បត្ដិ ពុំទេគេអាចនឹងអស់ទឹកចិត្តក្នុងការបំពេញគុណសម្បត្ដិលើកក្រោយទៀត។
នេះគឺជាមេរៀនដ៏ល្អមួយសម្រាប់អ្នកដឹកនាំ គួរគិតនិងយកគំរូតាម ប្រសិនបើមានទោសត្រូវសួររកហេតុផល និងដាក់ពិន័យតាមកំហុស។ ប្រសិនបើមានគុណសម្បត្ដិត្រូវជូនរង្វាន់ដល់គេនោះ ដើម្បីជាគំរូល្អ និងឲ្យអ្នកដទៃយកតម្រាប់តាម៕