ការភ័យប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណមនុស្សយើងជាប្រចាំ បើយើងគិតតែពីការភ័យខ្លាចនោះនឹងរស់នៅដោយគ្មានសេចក្តីសុខ និងលំនឹងពិតប្រាកដទេ។ បើដូច្នេះ តើគួររស់នៅដោយរបៀបណាដើម្បីបាត់នូវភាពភ័យខ្លាចទាំងនោះ?
ខាងក្រោមនេះ គឺជាគោលគំនិតទាំង១០ ដើម្បីជួយដោះស្រាយបញ្ហាភាពភ័យខ្លាច ៖
១. “ចូររកការងារធ្វើឱ្យសកម្ម កុំឱ្យសល់ពេលទំនេរគិតរឿងមិនបានការ ឬការភ័យខ្លាច”។
២. “មានគោលដៅច្បាស់លាស់ ក្នុងការងារប្រចាំថ្ងៃ”។
៣. “ត្រូវរកឱ្យឃើញនូវអ្វីដែលអ្នកស្រឡាញ់ពេញចិត្តជាងគេ និងត្រូវប្រឹងប្រែងដើម្បីសម្រេចវាឱ្យបាន”។
៤. “កុំជឿលើពាក្យអ្នដកទៃជាងខ្លួនឯង ឬកុំមើលស្រាលដល់ខ្លួនឯង”។
៥. “ចូរគោរព និងផ្តល់តម្លៃដល់ខ្លួនឯង ពិសេសតែងផ្តល់កម្លាំងចិត្តដល់វាជានិច្ច”។
៦. “ស្វែងរកមិត្តភក្តិល្អ ឬគ្រួសារដ៏កក់ក្តៅមួយដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានន័យគ្រប់គ្រាន់”។
៧. “ធ្វើការងារឱ្យច្រើន គិតរឿងល្អឱ្យបានច្រើន និងជួយដល់អ្នកដទៃឱ្យបានច្រើន”។
៨. “ស្វែងរកទ្រព្យ សុខភាព និងសុភមង្គលឱ្យបានពេញលេញ”។
៩. “ការជួយអ្នកដទៃ គឺជាទានដែលអាចជួយឱ្យជីវិតរបស់អ្នកបាត់ភាពភ័យខ្លាច”។
១០. “រៀនទទួលស្គាល់ការពិត ទាំងការជួប និងការបាត់បង់អ្វីមួយ ទើបជីវិតយើងមិនភ័យខ្លាច”៕