អចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងស្របជាមួយនិងកំណើនអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនខ្លាំងមិនថាវិស័យអចលនទ្រព្យ ឬសំណង់ និងវិស័យសេដ្ឋកិច្ចជាតិនោះទេ។
ក្នុងការប្រឡូកលើវិស័យអចលនទ្រព្យនេះផងដែរតើយើងគួរតែស្វែងយល់អ្វីខ្លះទើបទទួលបានជោគជ័យ?
តាមរយៈ លោក ម៉ម សេរីបញ្ញា ដែលជានាយកប្រត្តិបត្តក្រុមហ៊ុន Easy Property Investment បានឲ្យដឹងថាដើម្បីប្រឡូក្នុងវិស័យអចលនទ្រព្យជោគជ័យត្រូវស្វែងយល់ដូចជា៖
១.ត្រូវមានមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងវិស័យអលចនទ្រព្យ
ក្នុងពេលបច្ចុប្បន្នយើងឃើញហើយថា មានក្រុមហ៊ុនអលចនទ្រព្យស្របច្បាប់ ឬក្រុមការងារដែលមិនស្របច្បាប់ដោយធ្វើការវិនិយោគលើវិស័យអចលនទ្រព្យទៅតាមលទ្ធភាពរបស់ពួកគាត់ដោយធ្វើការពីមួយទៅមួយ។ ដូច្នេះហើយយើងត្រូវមានមូលដ្ឋានគ្រឹះឲ្យបានច្បាស់លាស់ ដើម្បីចៀសឲ្យផុតពីហានិភ័យ នៅពេលវិនិយោគក្នុងវិស័យអចលនទ្រព្យនេះ ដោយជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យ ដែលស្របច្បាប់ហើយធ្វើការវិនិយោគដោយមិនមានហានិភ័យ។
២.ត្រូវយល់ដឹងពីសេដ្ឋកិច្ចរួម
មិនថាសេដ្ឋកិច្ចជាតិ ឬអន្តរជាតិនោះទេយើងត្រូវស្វែងយល់ឲ្យលម្អិត ហើយច្បាស់លាស់។ឧទាហរណ៍៖ បើយើងចង់ទិញដីមួយកន្លែងចឹងហើយយើងត្រូវដឹងពីសេដ្ឋកិច្ចនៅក្នុងតំបន់នោះថាមានសេដ្ឋកិច្ចយ៉ាងមិច ពេលទិញដីទៅអាចបើកអាជីវកម្ម បានអត់ឬ ជាតំបន់ដែលសេដ្ឋកិច្ចរីកចម្រើនខ្លាំង ឬទិញទៅហើយមិនអាចលក់ចេញបាន បើយើងទិញដីបាននៅតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើននោះយើងអាចធ្វើការវិនិយោគឬ លក់ចេញវិញដោយទទួលបានប្រាក់ចំណេញ៕