ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះជាង២លាន៧សែនហិកតា ហើយអាចផលិតស្រូវបានប្រមាណ៧លានតោនក្នុងមួយឆ្នាំ ដោយនៅសល់ទិន្នផលស្រូវលើសពីតម្រូវការក្នុងស្រុកចំនួន៣លានតោនសម្រាប់នាំចេញ។ ប៉ុន្តែនៅមានប្រជាជនមួយចំនួនដែលគាត់បានសម្រេចចិត្តទុកដីដែលទំនេរចោល ឬមួយក៏ទុកសម្រាប់ឲ្យដីឡើងថ្លៃដើម្បីដាក់លក់យកប្រាក់ចំណេញ ហើយមួយចំនួនទៀតសម្រេចចិត្តទុកដីទំនេរចោល ព្រោះមិនដឹងថា ត្រូវធ្វើអ្វីជាមួយ និងដីទំនេរមួយនោះ។
សម្រាប់អ្នកដែលមានដីទំនេរហើយសម្រេចចិត្តទុកដីចោលព្រោះមិនដឹងថាត្រូវធ្វើអ្វីជាមួយនោះគួរតែគិតដល់ផលចំណេញធំចំនួន៣ នេះដែលអាចធ្វើឲ្យអ្នកទទួលបានផលជាទីគាប់ចិត្ត។ ខាងក្រោមនេះជាផលចំណេញធំចំនួន៣ ដោយគ្រាន់តែផ្លាស់ប្តូរដីទាំងនោះទៅជាដីកសិកម្មចម្រុះ ឬចំការសម្រាប់ដាំដំណាំ៖
១.ដីទំនេរអាចប្រែក្លាយទៅជាដី ដែលពោរពេញទៅដោយដំណាំបៃតងចម្រុះ ដែលអាចទទួលបានផលចំណូលយ៉ាងច្រើន។ បើតាមរយៈលោកស្រី កែវ គីមសាន ជាកសិករម្នាក់រស់នៅខេត្តសៀមរាប ដែលបានប្រើប្រាស់ដីរបស់គាត់ទៅជាដីសម្រាប់ដាំជីគីនឆាយដែលទទួលបានចំណូលយ៉ាងច្រើន ទោះបីជាការដាំមានការពិបាកនៅក្នុងការថែក៏ដោយក៏វាអាចទទួលបានផលច្រើនជាទីគាប់ចិត្ត។
២.ដីចំការគួបផ្សំជាមួយកន្លែងលំហែកាយដ៏ស្រស់ស្អាត ដែលអាចទាក់ទាញមនុស្សក្នុងការកំសាន្ត និងទទួលបានប្រាក់ចំណេញ។ តាមរយៈលោក ចាន់ ថៃឈឿង ដែលជាថៅកែស្រាទំពាំងបាជូរផង និងម្ចាស់ចម្ការទំពាំងបាយជូរ នៅបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថាចំការទំពាំងបាយជូរ បានប្រែក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ដែលគួបផ្សំជាមួយនិងការទទួលទានទំពាំងបាយជូ និងស្រាទំពាំងបាយជូដែលមានរសជាតិឆ្ងាញ និងទទួលបានផលចំណេញយ៉ាងច្រើន។
៣.ដីចន្លោះចំការផ្លាស់ប្តូរទីជាកន្លែចិញ្ចឹមត្រី ដែលជួយជំរុញឲ្យចំការកាន់តែមានភាពស្រស់ស្អាត និងអាចទាញប្រាក់ចំណេញពីការចិញ្ចឹមត្រី។ សូមបញ្ជាក់ផលដែរថា ផលចំណេញទាំង៣ដែលបានមកពីការផ្លាស់ប្តូរដីដែលទំនេរឲ្យប្រែក្លាយជាដីដែលផលនូវផលចំណេញយ៉ាងច្រើន ដោយប្រើប្រាស់ចំការតែមួយតែទទួលបានផលចំណេញមកវិញចំនួន៣៕