លោកណាប៉ូឡេអុង ជាអធិរាជច្បាំងដ៏ខ្លាំងរបស់បារាំង ដែលកើតពីក្រកូលក្រីក្សត្រមួយ តែដោយសារខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ ទីបំផុតលោកក៏បានសម្រេចគោលដៅបានធ្វើជាអធិរាជរបស់បារាំងដោយការទម្លាក់ស្តេចរបស់បារាំងចេញពីរាជល្ល័ង្កនៅចន្លោះឆ្នាំ១៨០៤ ដល់ ១៨១៤។
ការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់គាត់ បានធ្វើឱ្យគោលដៅដ៏ធំរបស់គាត់ ដែលសឹងតែគ្មានអ្នកណាអាចធ្វើបានដូចលោកទទួលបានជោគជ័យ មកពីគាត់មានការតាំងចិត្តខ្ពស់បំផុត និងធ្វើយ៉ាងណាឱ្យទាល់តែសម្រេចបានល្អផ្លែផ្កា។ នៅក្នុងទស្សនរបស់លោកមួយបានលើកឡើងថា “មនុស្សត្រូវបានផ្លាស់ប្តូរដោយសាររបស់ពីរយ៉ាង ៖ ទី១ គឺការបន្លាយ និងទី២ ផ្តល់ប្រយោជន៍ដល់គេ”។
មានដែលមានស្មារតីអន់ ឬទន់ជ្រាយពេលត្រូវគេបន្លាយនឹងភិតភ័យ ហើយបោះបង់ចោលនូវគោលដៅដែលបានប្រៀងទុក។ ចំណែកឯមនុស្សលោភលន់វិញ ពេលផ្តល់ប្រយោជន៍ដល់គេ នោះគេនឹងបាត់បង់នូវមនសិការ នឹងអាចប្រើប្រាស់គេបានដោយងាយ។ ចំពោះយុទ្ធសាស្ត្រនេះ គាត់បានប្រើក្នុងស្វែងរកឱកាសបានយ៉ាងមានប្រសិទ្ធិភាព រហូតទទួលបានជោគជ័យដ៏អស្ចារ្យ៕