ក្នុងពាក្យនេះ “ចំណេះដឹង” មានអ្នកប្រាជ្ញជាច្រើនបានពោលដូចៗគ្នារបៀបនេះ ចំណេះដឹងជារបស់ដែលយើងបានមកពីការរៀនសូត្រ ការស្វែងរកចំណេះវិជ្ជាផ្សេងៗ ដោយលំបាក ហេតុអ្វីបានជាថាវាគឺជារបស់ដែលទទេស្អាតទៅវិញ? តើនេះជាហេតុផលដែលត្រឹមត្រូវឬទេ?
តាមទស្សនៈរបស់ ខុងជឺ លោកចង់ទូន្មានដល់មនុស្សយើង ពិសេសអ្នកដែលតាំងខ្លួនឯងជាអ្នកដែលចេះដឹង អំនួតលើខ្លួនឯងជ្រុលពេក។ ការពិតចំណេះដឹង គឺពិតជាគ្មានអ្វីមែន ព្រោះមនុស្សរៀនច្រើន បើកាន់តែចេះកាន់តែដាក់ខ្លួនថែម ខ្លាចតែអ្នកចេះស្ទើរៗ ទើបដើរអួតគេប៉ុណ្ណោះ។
កំពូលទស្សនវិទូ សូក្រាត លោកក៏បានពោលដូចគ្នាថា “មនុស្សបើកាន់តែរៀនកាន់តែល្ងង់ខ្លៅ” ។ ហេតុផលថា ដោយសារតែអ្នកដែលរៀន តែងចង់ចេះចង់ដឹងនូវអ្វីថ្មីជានិច្ចគ្មានទីបញ្ចប់ ដូច្នេះទើបបានជាត្រូវក្លាយជាមនុស្សល្ងង់ខ្លៅ ប្រឹងស្វែងរកចំណេះវិជ្ជាជាប្រចាំ។ ចំណែកឯអ្នកដែលតាំងខ្លួនឯងជាអ្នកចេះ គេជាមនុស្សមិនចេះអ្វីទេ (ល្ងង់) ថែមទាំងចង្អៀតចង្អល់ទៀត ទើបមិនព្រមរៀនសូត្របន្ថែមទៀតក្នុងជីវិត៕