សូក្រាតជាបណ្ឌិត តែងមានទំនួលខុសត្រូវខ្ពស់លើអ្វីដែលលោកបានធ្វើ ប៉ុន្តែសូក្រាតវិញ គាត់មិនបានប្រព្រឹត្តិខុសអ្វីផង ក៏មានទោសគួរឱ្យអយុត្តិធម៌សម្រាប់គាត់ណាស់។ នៅចុងក្រោយទៅ ពេលដែលគាត់បានទទួលមរភាពបាត់ សិស្សរបស់គាត់ម្នាក់ ឈ្មោះថា ផ្លាតូ បានសរសេររៀបរាប់អំពីអយុត្តិធម៌ ដែលតុលាការកាត់ទោសគ្រូរបស់គាត់លេបថ្នាំបំពុល។
នៅក្រោយពីការកាត់ទោសរបស់តុលាការ ដែលបានចោទថាគាត់ជាមនុស្សប្រឆាំងនឹងសាសនា ពិសេសបានបំផុសគំនិតដល់យុវជនឱ្យប្រឆាំងនឹងសាសនានៅពេលនោះ។ ក្រុមតុលាការបានចេញសេចក្តីកាត់ទោស និងឱ្យជម្រើសចំនួនពីរ ៖ ទី១ ត្រូវចេញមុខសុំទោសជាសារណានៃទោសកំហុស ដែលខ្លួនបានប្រព្រឹត្តិខុសឆ្គងចំពោះសាសនា និងលែងធ្វើបន្តទៀត។ ចំណែកទី២ ត្រូវទទួលយកថ្នាំបំពុលដើម្បីសម្លាប់ខ្លួន។
សូក្រាត បានជ្រើសរើសយកជម្រើសទី២ ហើយគាត់បាននិយាយថា គាត់គ្មានទោសអ្វីទេ ហើយគាត់ក៏មិនចាំបាច់ត្រូវចេញមុខដើម្បីសុំទោសនរណាដែរ។ ជម្រើសដែលគាត់រើសទី២នោះ គាត់ចង់បញ្ជាក់ថា តុលាការក្រុងអាថែនេះគ្មានយុត្តិធម៌ចំពោះរូបគាត់ និងជាអ្នកបង្ខំឱ្យគាត់ដល់សេចក្ដីស្លាប់។
មុនពេលការកាត់ទោសមកដល់ កូនសិស្សរបស់គាត់ជាច្រើននាក់ បានខិតខំរមធ្យោបាយដើម្បីរំដោះគាត់ចេញពីការឃុំឃាំងនោះ តែគាត់មិនរត់ជាដាច់ខាត ហើយគាត់ថែមទាំងយកថ្នាំបំពុលមកផឹកដោយខ្លួនឯងថែមទៀត។ សម្តីចុងក្រោយរបស់គាត់ទៅកាន់ពួកកូនសិស្សថា “បើយើងរត់មានន័យថា យើងគឺជាអ្នកទោសពិតប្រាកដហើយ ដូច្នេះគាត់មិនរត់ទេ ព្រោះគាត់ពុំមានទោសអ្វីឡើយ”៕