នៅក្នុងប្រទេសកម្ពុជាយើងបើសង្កេតមើលការបើករកស៊ីមានផ្នែកវិស័យអប់រំ គឺមានភាគតិចណាស់ដែលមានអ្នកដែលចាប់ផ្តើមនៅមុខរបរមួយនេះ។ ជាមួយគ្នានេះដែរតាមរយះសាកលធិកានៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានមានប្រសាសន៍នៅក្នុងឃ្លីបវីឌីអូ បានលើកឡើងថា បើចង់ចាប់រកស៊ីនៅមុខរបរខាងផ្នែកវិស័យអប់រំ ឬវិស័យអ្វីមួយនោះទេ អ្នកត្រូវមានគម្រោងអាជីវកម្មមួយច្បាស់លាស់សិន។
លោកស្រី បានបានលើកជាឧទាហរណ៍ថា មុនពេលដែលលោកស្រីចាប់ផ្តើមបើកសាកលវិទ្យាល័យមួយនេះកើតឡើង គឺរាស់យប់លោកស្រីតែតែងរៀបចំនៅគម្រោងអាជីវកម្មជារៀងរាស់ថ្ងែ ដើម្បីយកគម្រោងអាជីវកម្មមួយនេះសំរាប់ខ្ចីលុយពីធានាគារ ដើម្បីមកធ្វើអាជីវកម្ម ហើយបន្ថែមពីនោះថា អាគារមួយដែលនិងធ្វើនិងចំណាយលុយអស់ប៉ុន្មាន?
ហើយបន្ថែមពីនេះ តើសាកលវិទ្យាល័យមួយនិង តើអាចដាក់ចំនួនកូនសិស្សបានប៉ុន្មានអ្នកខ្លះ? ហើយត្រូវមានអីខ្លះសំរាប់បើកដំណើរការ ហើយពេលដែលយើងធ្វើរូចហើយតើយើងទទួលចំណូលប៉ុន្មានពីកូនសិស្ស ហើយតម្លៃឈ្នួលប៉ុន្មានជាដើម។
ហើយជាចុងក្រោយលោកស្រី បានបញ្ចាក់ថាមុនចង់ចាប់ផ្តើមធ្វើអាជីវកម្មអ្វីមួយ មើលថាតើទីផ្សារបច្ចុប្បន្នគេត្រូវការអី ហើយត្រូវធ្វើដោយចេញពីក្តីស្រលាញ់ ធ្វើឲ្យអស់ពីចិត្តពីថ្លើម ហើយធ្វើអ្វីដែលល្អជាងគេ មានលក្ខណៈយូរអង្វែង ដែលទាំងអស់នេះអ្នកបានសិក្សាយ៉ាងលម្អិតនៅក្នុងគម្រោងអាជីវកម្មនេះរួចហើយ ដែលនាំឲ្យជួបហានិភ័យតិចតួចក្រោយពេលដំណើរការ។
លោកស្រីទេព កុលាប ៖ នៅក្មេងធ្វើការកុំថ្នមកម្លាំង ព្រោះអនាគតដ៏ល្អរបស់អ្នកចាប់ផ្តើមពេលអ្នកធ្វើការខ្លាំង ឆ្លាតវៃ និងមានទំនួលខុសត្រូវ៕