Warren Buffett ៖ ប្រសិនបើអ្នកវិនិយោគហើយមានវិបត្តិសេដ្ឋកិច្ចមានគន្លឹះមួយចំនួនក្នុងការដោះស្រាយ
ក្នុងឆ្នាំ២០១៨ ទីផ្សារពិភពលោកបានជួបវិបត្តិធ្ងន់ធ្ងរ ពេលនោះ Lehman Brothers ធនាគារវិនិយោគមួយមានស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កដែលមានទ្រព្យសកម្ម៦០០ប៊ីលានដុល្លារសហរដ្ឋអាមេរិក បានក្ស័យធន។ វាជាឆ្នាំមួយដែលសេដក្ឋកិច្ចមានការធ្លាក់ចុះ និងនាំឲ្យមានអត្រានិកម្មភាពខ្ពស់ជាង១០ភាគរយ។
គ្មាននរណាម្នាក់ហ៊ានបញ្ចេញសាច់ប្រាក់ក្នុងការវិនិយោគណាមួយឡើយ ដោយសាររក្សាទុកសាច់ប្រាក់ ដើម្បីទប់ទល់នឹងហានិភ័យនានា ដែលអាចនឹងកើតមានឡើងដូចជាអតិផរណាជាដើម។ ជាក់ស្តែងមានតែវិនិយោគិនធំគឺ Warren Buffett ដេលគិតផ្សេងពីអ្នកដទៃ គាត់បានចំនាយទុនជាច្រើនដើម្បីទិញភាគហ៊ុននៅលើទីផ្សារមូលបត្រអាមេរិក។
មានសំនួរមួយសួរទៅ Buffett ថា “ហេតុអ្វីលោកសម្រេចចិត្តវិនិយោគលើមូលបត្រនៅពេលដែលសេដ្ឋកិច្ចដាំក្បាលចុះបែបនេះ”? លោកបានឆ្លើយថា “វាមានសុវត្ថិភាពក្នុងការវិនិយោគនៅពេលមានវិបត្តិសេដ្ឋកិច្ច! វាកំប្លែងណាស់មែនទេ? ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាគិតបែបនេះ ប៉ុន្តែគិតមើលថា ពេលសេដ្ឋកិច្ចធ្លាក់ចុះ តម្លៃហ៊ុនក៏ធ្លាក់លឿនព្រោះម្នាក់ៗប្រាកដជាទុកលុយនៅក្រោមខ្នើយមិនហានចាយវាយផ្តេសផ្តាសទេ។”
Buffett បានបង្ហាញបីច្បាប់សាមញ្ញមួយក្នុងការវិនិយោគគឺ “ត្រូវខ្លាចពេលអ្នកដទៃកំពុងលោភលន់ និងត្រូវលោភលន់នៅពេលអ្នកដទៃខ្លាច”។ ក្នុងការលើកឡើងរបស់លោកចង់បង្ហាញថា តម្លៃនៃភាពច្នៃប្រឌិតក្នុងអាជីវកម្មសហរដ្ឋអាមេរិកគួរតែបន្តនិងមានភាពរីកចម្រើនបន្តទៀត ដោយហេតុថាគេត្រូវធ្លាក់វិបត្តិ និងការឈឺចាប់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ Buffett ក៏បានធ្វើការហាមប្រាបផងដែរចំពោះការវិនិយោគលើក្រុមហ៊ុនណាមូយដែលមានការរីកចម្រើនដោយសារបំណុលច្រើន (highly leveraged entities៖ មានន័យថាក្រុមហ៊ុននោះមានទំហំវិនិយោគធំ មានការរីកចម្រើនខ្លាំងតែពិនិត្យជាក់ស្តែងទុនដែលវិនិយោគនោះ គ្រាន់តែជាបំណុលមិនមែនជាទ្រព្យម្ចាស់ឡើយ) តែលោកបានធ្វើការជម្រុញឲ្យអ្នកអានបានឃើញថា គឺជាឱកាសក្នុងការវិនិយោគពេលតម្លៃនៃក្រុមហ៊ុនដែលរឹងម៉ាំមួយធ្លាក់ចុះ។
និយាយជារួមមក ដំណឹងអាក្រក់មួយគឺតែងជាមិត្តល្អដល់អ្នកវិនិយោគ វាអាចឲ្យអ្នកទិញចំនែកមួយសម្រាប់អនាគតរបស់អាមេរិកនៅពេលដែលតម្លៃវាធ្លាក់ នេះ បើតាមការលើកឡើងពី Warren Buffett។ លោកក៏បានពន្យល់បន្ថែមទៀតថា ភាពភ័យខ្លាចទាក់ទងទៅនឹងភាពរីកចម្រើនរបស់ជាតិរយៈពេលវែង វាបង្ហាញថាក្រុមហ៊ុនមិនបានធ្វើអ្វីទាំងអស់។ អាជីវកម្មទាំងនេះពិតជានឹងទទួលរងផលប៉ះពាល់ពីការរកប្រាក់ចំណូល តែគេអាចនឹងកំណត់របាយការណ៍ចំណូលថ្មី៥ ឆ្នាំ១០ ឆ្នាំ និង២០ ឆ្នាំខាងមុខ។
ការរំពឹងទុកនេះបានប្រែជាត្រឹមត្រូវ ក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីការធ្លាក់នៃ Lehman Brothers នាំឲ្យ S&P 500 (សន្ទស្សន៍ទីផ្សារមូលបត្រអាមេរិកដែលមានក្រុមហ៊ុន៥០០បោះផ្សាយលក់មូលបត្រ) មានការកើនឡើងដល់ ១៣០ភាគរយ ដែលធ្វើឲ្យក្រុមហ៊ុនដូចជា Apple និងAmazon បានកើនឡើងតម្លៃក្រុមហ៊ុនរបស់ខ្លួនរាប់រយលានដុល្លារ។
“យុទ្ធសាស្រ្តរបស់ Warren Buffett មិនល្អឥតខ្ចោះពេកទេ គាត់ទទួលស្គាល់ថាពេលវេលារបស់គាត់ដូចជាបិទបន្តិច ពេលលោកសម្រេចចិត្តទិញក្នុងខែតុលា ២០០៨ ហើយទីផ្សារនៅតែបន្តធ្លាក់ក្នុងឆ្នាំ ២០០៩ ដូច្នេះគាត់ត្រូវចំណាយពេលបួនទៅប្រាំខែ” Buffett ប្រាប់ទៅ CNBC។
វាជាទម្លាប់របស់មនុស្សគ្រប់គ្នាទៅហើយ ក្នុងការសម្រេចចិត្តវិនិយោគ នៅពេលដែលឃើញសេដ្ឋកិច្ចរីកចម្រើន ហើយមិនចង់ខ្ជះខ្ជាយលុយកាក់ប្រឈមហានិភ័យទៅវិនិយោគពេលដែលសេដ្ឋកិច្ចមិនល្អ ឬកំពុងដាំក្បាលចុះនោះទេ តែយើងគួរតែសម្លឹងទៅមើលភាពវែងឆ្ងាយនៃការរីកចម្រើនទៅថ្ងៃអនាគត ដែលវាអាចជាឱកាសឲ្យអ្នកទទួលបានផលចំនេញខ្ពស់៕