អ្នក​នឹងទទួល​បាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​អ្នក​​ និង​ក្រុមគ្រួសារ​ ក្រោយ​ទិញប័ណ្ណធានារ៉ាប់រង​

សេវាធានារ៉ាប់រងហាក់ដូចជា មានភាពក្មេងខ្ចីសម្រាប់ប្រជាជនកម្ពុជា ដោយសារកត្ដានេះទើបធ្វើឲ្យប្រជាជនមួយចំនួនធំមិនទាន់មានសេវាធានារ៉ាប់រងនៅឡើយ ព្រោះថាពួកគាត់នៅតែមានអារម្មណ៍ថាមិនទុកចិត្ដ និងមានបានស្វែងយល់ឲ្យបានច្បាស់ពីអត្ថប្រយោជន៍នៃសេវាមួយ។ តាមការពិតទៅសេវាធានារ៉ាប់រងបានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ខ្លួនអ្នកនិងក្រុមគ្រួសារ។

ពិតណាស់មិនថាខ្ញុំឬអ្នកនោះសុទ្ធតែមិនដឹងថា តើថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនឯង ប៉ុន្ដែទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ យើងមិនចង់មនុស្សជាទីស្រលាញ់ឬក្រុមគ្រួសារមកលំបាកជាមួយយើងដែរ។ ប្រសិន​បើថ្ងៃណាមួយអ្នកមិនអាចធ្វើអ្វីកើត ឬមិនអាចធ្វើជាជំហររបស់គ្រួសារទៀតបាន លោកអ្នកច្បាស់ជាចង់ឃើញពួកគាត់អាចរស់នៅដោយសប្បាយចិត្ដ មិនខ្វះមុខខ្វះក្រោយ គ្មានបំណុលជាប់នឹងខ្លួន។ ដូច្នេះហើយដើម្បីការពារពួកគេឲ្យរួចផុតពីបញ្ហាខាងលើក៏ដូចការពារខ្លួនឯងអ្នកគួរតែប្រើសេវាធានារ៉ាប់រង។

ការធានារ៉ាប់រងជីវិតមានន័យថា​​​ ការផ្ដល់នូវការការពារប្រាក់របស់លោកអ្នក​ ពីព្រោះយើងទាំងអស់គ្នាដឹងហើយថាគ្រោះមហន្តរាយអាចកើតឡើងគ្រប់ពេលវេលា។ នៅពេលដែលអ្នកទិញធានារ៉ាប់រងមានន័យថាអ្នកផ្ទេរថ្លៃដែលអ្នកបាត់បង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជិវិតបង់ជូនថ្លៃដែលបាត់បង់នោះ ជំនួសអ្នកវិញ។ ក្រុមហ៊ុនធានារ៉ាប់រងជិវិតវិនិយោគទៅលើកញ្ចប់សុវត្ដិភាព ព្រមទាំងបង់ជូនអ្នកវិញនៅពេលដែលអ្នកមានបញ្ហា ឬក៏ដល់ពេលកំណត់ណាមួយដែលអ្នកបានចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រងនោះ។

តើអ្នកនិងក្រុមគ្រួសារទទួលបានផលប្រយោជន៍អ្វីខ្លះ ក្រោយពេលទិញសេវាធានារ៉ាប់រង? អត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងមានដូចខាងក្រោម៖

ផ្ដល់ការការពារដល់អាយុជីវិតរបស់អ្នកចាប់ពីថ្ងៃចាប់ផ្ដើមទិញប័ណ្ណធានា ថែទាំជីវភាពរស់នៅរបស់អ្នកប្រសិនបើអ្នកធ្វើការលែងកើត ឬក៏មានជំងឺធ្ងន់ធ្ងររ៉ាប់រងហានិភ័យ​ ចំពោះការបើកជំនួញខ្នាតតូច ឬក៏ជាកសិដ្ឋានលក្ខណះគ្រួសារផ្គត់ផ្គង់ឲ្យរបស់អ្នករៀនទាល់តែចប់ ប្រសិនបើពេលណាមួយដែលអ្នកមិនអាចរស់នៅជាមួយពួកគេបានផ្ដល់ជូនគ្រួសារអ្នកដូចជាលុយបុណ្យនៅថ្ងៃបុណ្យសពរបស់អ្នក ប្រសិនបើដល់ពេលកំណត់អ្នកមិនមានបញ្ហាអ្វីកើតឡើងនោះទេ អ្នកនិងអាចទទួលបានប្រាក់ដែលបានដាក់ជាមួយក្រុមហ៊ុនជារៀងរាល់ខែ ឬឆ្នាំនោះមកវិញរួមជាមួយនឹងការប្រាក់ធានារ៉ាប់រងហានិភ័យ​ចំពោះការបើកអាជីវកម្ម ឬជាកសិដ្ឋានលក្ខណះគ្រួសារ៕