បើមាន ៥H ក្នុងខ្លួន នោះជីវិតអ្នកនឹងជោគជ័យ រីកចម្រើនជាមិនខាន​

ជាទូទៅប្រសិនបើមនុស្សទៅណាមកណាមានតែ ៥H នេះនៅក្នុងខ្លួន អ្នកនឹងអាចវិវឌ្ឍន៍ខ្លួនឯងទៅរកភាពជោគ​ជ័យ​ជាក់ជាមិនខាន៖

Hទី១.គឺ Head៖ ដំបូងបំផុតមនុស្សត្រូវរៀនសូត្រ ទទួលយកចំណេះដឹង។ ចំណេះដឹងជាកត្តាចំបង ដើម្បីយកទៅអនុវឌ្ឍន៍លើការងារ។ អ្នកត្រូវមានជំនាញ និងចំណេះដឹងទូលំទូលាយ ដើម្បីអាចរីកចម្រើនទៅមុខ។

After Footer (Active) - damrei Mr1 Zone2

Hទី២.គឺ Hand៖ មានតែចំណេះដឹងអត់បទពិសោធន៍ក៏ពិបាកនឹងធ្វើការងារធំណាស់ ប្រសិនបើចង់ជោគជ័យធំ ត្រូវព្យយាមដាក់ខ្លួន ហើយខំរៀន ខំធ្វើឲ្យបានច្រើន ដើម្បីបទពិសោធន៍ និងជំនាញ។ បទពិសោធន៍គឺជាស្ពានចម្លងអ្នកទៅដល់ត្រើយជោគជ័យ។

Hទី៣.គឺ Heart៖ ធ្វើរឿងអ្វីក៏ដោយ ត្រូវធ្វើដោយពេញចិត្ត ធ្វើដោយបេះដូង ទើបទាំងការងារនិងការសិក្សាទទួលបានលទ្ធផលល្អ។ បើមានតែខួរក្បាល គ្មានបេះដូងក៏មិនកើតដែល។

Hទី៤.គឺ Hope៖ អ្វីដែលសំខាន់បំផុត គ្រប់ពេលដែលយើងធ្វើ ត្រូវតែមានភាពជឿជាក់ជានិច្ចថា យើងនឹងអាចទទួលបានលទ្ធផល ល្អជាទីគាប់ចិត្ត តែបើវាមិនប្រសើរកុំអស់សង្ឃឹមអី ខំឡើងវិញទៅ ហើយត្រូវជឿជាក់បន្តទៀត។ អស់អ្វីអស់ទៅ កុំឲ្យតែអស់សង្ឃឹម។

Hទី៥.គឺ Health៖ សំខាន់បំផុតត្រង់ចំណុចនេះ គឺ សុខភាព គ្រប់កិច្ចការទាំងអស់ ប្រសិនបើ សុខភាពមិនល្អទេ ឈឺឥតឈប់នោះ យើងក៏មិនអាចធ្វើអ្វីកើតដែរ។ មួយវិញទៀត មានលុយច្រើន តែសុខភាពមិនកើត ចាយក៏មិនស្រណុកដែរ។ ផ្ទុយមកវិញ ភាពរលូនទៅមុខអាស្រ័យលើសុខភាពល្អ មាំមួន មិនឈឺ អាចធ្វើកិច្ចការជាច្រើនបាន នោះមិនយូរទេ អ្នកប្រាកដជារកឃើញភាពជោគជ័យនៅថ្ងៃណាមួយជាមិនខាន៕