ក្នុងវ័យសិក្សាសិស្ស និងនិស្សិត គួរតែឆ្លៀតពេលរៀនជំនាញទាំងនេះ វានឹងអាចឲ្យអ្នកចំណូលបានច្រើន
មិនខ្វល់ថាកំពុងរៀនជំនាញអ្វីទេ ប៉ុន្តែមានជំនាញមួយចំនួនអ្នកអាចរៀនតាមអនឡាញក្រៅម៉ោងបាន រៀនចប់ធ្វើការអនឡាញក៏បាន បើជំនាញជំនាញទាំងនេះទាក់ទងជាមួយជំនាញដែលអ្នករៀននៅសាលា ឬការងារទៀតវាកាន់តែល្អ ប៉ុន្តែបើអ្នកមិនបានចូលរៀនថ្នាក់ខ្ពស់ក៏អ្នកអាចរៀនជំនាញទាំងនេះបានដែរ។
ទាំង៥ជំនាញខាងក្រោមនេះ ជាជំនាញដែលអ្នកអាចរៀនតាមអនឡាញបានគ្រប់ពេល មិនទាមទារកម្រិតវប្បធម៌ទេ សំខាន់អ្នកយល់មូលដ្ឋានគ្រឹះមួយចំនួនប៉ុណ្ណោះ៖
១.រៀនកូដ
បើសិនជាអ្នកស្រឡាញ់បច្ចេកវិទ្យា អ្នកគួរចាប់ផ្តើមពីរៀនកូដ ដោយសារវាជាជំនាញដែលចាប់ផ្តើមពីមូលដ្ឋានគ្រឹះសាមញ្ញៗ ដូចច្នោះអ្នកគ្រាន់តែតែរើសជំនាញមួយដែលអ្នកពេញចិត្ត ឧទាហរណ៍ថា៖ អ្នកចង់ក្លាយជា Web Developer, App Developer, Software Engineer…..និងជំនាញជាន់ខ្ពស់មួយទៀតគឺ Cyber Security។
មានកន្លែងដែលផ្តល់មេរៀនឲ្យអ្នកឥតគិតថ្លៃ និងពេញលេញល្មមឲ្យអ្នកអាចក្លាយជាអ្នក IT ដូចជា Youtube, កម្មវិធីអនឡាញ The Odin Course និងវគ្គអនឡាញពីសកលវិទ្យាល្បីៗផ្សេងទៀត ។
២.Digital Marketing
ជំនាញមួយនេះកំពុងពេញនិយមមែនទែនសម្រាប់តម្រូវការទីផ្សារសព្វថ្ងៃ ទាំងអាជីវកម្មតូចៗ និងក្រុមហ៊ុនធំៗ មានជំនាញច្រើនទាក់ទងនឹង Digital Marketing ដែលអ្នកគួររៀនដូចជា ឌីហ្សាញ, SEO, ទីផ្សារលើបណ្តាញសង្គម, សរសេរអត្ថពាណិជ្ជកម្ម ឬហៅថា Copy Writing ឬ Digital PR ។
បើអ្នកចង់ក្លាយជាអ្នកជំនាញផ្នែក Digital Marketing អ្នកគួរចាយលុយប្រមាណ១០ ទៅ ២០ដុល្លារ ដើម្បីទិញមេរៀននៅលើវេបសាយ Udemy ឬ Lynda Course ដែលមេរៀនខ្លះនឹងបង្រៀនអ្នកទាំងជំនាញសំខាន់មួយទៀត គឺ គ្រប់គ្រងគម្រោង។
៣.WordPress
បើអ្នកគិតថារៀនកូដស្មុគស្មាញពេក អ្នកអាចប្តូរមករៀនជំនាញទាក់ទងនឹង WordPress ក៏បាន ព្រោះសព្វថ្ងៃនេះនៅស្រុកខ្មែរយើងក៏ពេញនិយមប្រើ WordPress ដើម្បីបង្កើតវេបសាយដែរ ហើយអ្វីដែលពិសេសសម្រាប់អ្នកនោះគឺអ្នកចំណាយពេលរៀនតិច យល់ពីមូលដ្ឋានគ្រឹះនៃកូដ និងរៀនរបៀបប្រើឲ្យស្ទាត់ នោះអ្នកនឹងអាចរកចំណូលប្រហែលនឹងអ្នករៀនកូដដែរ៕