មាន​ចំណុច​៥ខាងក្រោមនេះ​ ក្នុង​ការ​វិយោគក្នុងអាជីវកម្ម​ ដែលអ្នក​ត្រូ​វតែ​ជៀស​វាង​ជាដាច់ខាត​

ជារៀង​រាល់ថ្ងៃមាន​អាជីវកម្ម​ជាច្រើន​ ដែលកំពុង​តែ​បង្កើតឡើង​ជាបន្តបន្ទាប់​ មាន​អាជីវកម្ម​ខ្លះ​បាន​បិទទៅ​វិញ​ទាំង​មិន​បាន​​ផល​​ចំណេញ​សូម្បី​តែបន្ត​ ដូ​ច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ចំណុច​ខុស​ឆ្គង​ក្នុង​ការ​បើក​អាជីវកម្ម​ សូម​ពិនិត្យ​មើល​ចំណុច​ខុស​ឆ្គង​ដូច​ខាងក្រោម​នេះ៖

១.ការវិនិយោគតាមគ្នា

នៅពេលដែលអាជីវកម្មមួយកំពុងទទួលបានជោគជ័យ នោះអ្នកវិនិយោគជាច្រើននឹងមានការចាប់អារម្មណ៍​ក្នុងការដាក់​ទុន​វិនិ​យោគ ប៉ុន្តែអ្នកត្រូវដឹងដែរថា សកម្មភាពពីអតីត គឺមិនអាចធានាបានក្នុងពេលអនាគតឡើយ។ ដូច្នេះ​មុននឹង​អ្នក​សម្រេច​ចិត្តដាក់ទុនវិនិយោគ អ្នកត្រូវមើលទៅក្នុងពេលអនាគត ដោយមិនគួរសម្លឹងឃើញតែពេលបច្ចុប្បន្ន អតីត ឫក៏​ដាក់​វិនិយោគតាមគ្នានោះទេ។

២.ការក្តាប់ជាប់ជាមួយនឹងភាគហ៊ុនដែលចាញ់រយៈពេលយូរ៖

នៅពេលដែលអ្នកសម្រេចចិត្តដាក់ទុនវិនិយោគ គឺអ្នកបានសម្លឹងមើលពីផលជំនេញ តែលទ្ធផលគឺមិ​នដូចការស្មាន​របស់​​អ្នក​ឡើយ ហើយអ្នកនៅតែទ្រាំក្តាប់ជាប់ជាមួយនឹងភាគហ៊ុនដែលកំពុងតែធ្លាក់ថ្លៃ និងបន្តធ្លាក់ថ្លៃ ដែលនេះ គឺមាន​ន័យ​ថា អ្នកកំពុងវិនិយោគខុសផ្លូវហើយ។ ការសម្រេចចិត្តដ៏ល្អគឺអ្នកគប្បីលក់ភាគហ៊ុនដែលស្អុយនោះចោល ហើយ​ស្វែង​រក​ឱកាសផ្សេងដែលជាឱកាសពិតប្រាកដ។​

៣.ការវិនិយោគដោយគិតត្រឹមរយៈពេលខ្លី៖

នៅពេលដែលអ្នកមិនបានធ្វើការវិភាគ សិក្សាស្រាវជ្រាវ និងទទួលពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេច​ចិត្ត​ដាក់​ទុកវិនិយោគនោះទេ នោះមានន័យថាអ្នកបានដាក់ទុនវិនិយោគជាមួយ នឹងហានិភ័យដែលអ្នកមិនអាច​គ្រប់គ្រង​បាន​ឡើយ ហើយគ្រោះថ្នាក់ដែលអ្នកអាចនឹងជួបប្រទះក៏ធំណាស់ដែរ។

៤.ការមិនកំណត់ច្បាប់ក្នុងការវិនិយោគ៖

កិច្ចព្រមព្រៀង គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រង ដើម្បីឲ្យអ្នកដឹកនាំដើរតាមផ្លូវត្រូវ និងមិនធ្វើអ្វីតាម​តែ​អារម្មណ៍ ឫហេតុផលផ្ទាល់ខ្លួន។ ជាងនេះទៅទៀត វាក៏ជួយកាត់បន្ថយហានិភ័យឲ្យអ្នកបានមួយកម្រិតផងដែរ។​

៥.វិនិយោគតែក្នុងភាគហ៊ុនណាដែលមានសុវត្ថិភាព៖

អ្នកគប្បីធ្វើការវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកណាដែលអ្នកគិតថាវាមានសុវត្ថិភាព និងស្ថេរភាព ហើយគួរចៀស​វាង​ការ​វិនិយោគ​ជាមួយក្រុមហ៊ុនណាដែលផ្តល់ប្រាក់ចំណេញមិនត្រឹមត្រូវដល់អ្នក៕