អស្ចារ្យណាស់ ! សិប្បកម្មអង្ក្រងខ្មែរ បានផលិតនូវផលិតផលធម្មជាតិ បច្ចុប្បន្នមានការគាំទ្របំផុតនៅក្រៅប្រទេស
បងស្រី លុយ ម៉ាលី មានស្រុកកំណើតអ្នកខេត្តសៀមរាប ហើយក៏ជាម្ចាស់សិប្បកម្មអង្ក្រងផលិតផលខ្មែរជាសិប្បកម្មមួយដែលបើកដំណើរការរយ:ពេល២ឆ្នាំមកហើយ ហើយពីមុនមកបងស្រីគ្រាន់តែជាអ្នកលក់តាមអនឡានបន្តិចបន្តួចប៉ុណ្ណោះ ដោយមានការគាំទ្រចូលចិត្តច្រើនមិនថា ជាប្រជាពលរដ្ធខ្មែរឬបរទេសនោះទេ។
បើតាមការលើកឡើងរបស់ម្ចាស់សិប្បកម្មអង្ក្រងផលិតផលខ្មែរថា រាស់ផលិតផលទ ដែលមាននៅក្នុងសិប្បកម្មនេះគឺមានការធ្វើឡើងដោយខ្លួនឯងផ្ទាល់ដោយយកចិត្តទុកដាក់ទាំង អានាម័យ គុណភាពនិងតម្លៃធូរថ្លៃ ហើយមួយវិញគឺសុទ្ធតែជាផលិតផលធម្មជាតិរបស់ខ្មែរយើងគ្មានសារធាតុគីមី ផលិតផលទាំងនេះមានដូចជា ប្រហុកអង្ក្រង ផ្អក សាច់ក្រក ត្រីងៀត ប្រហុកជាដើម។
ម្ចាស់សិប្បកម្មរូបនេះបន្តថា ហើយបច្ចុប្បន្នបងស្រីក៏ជម្រុញទៅលើផលិតផលនៅតាមតំបន់ដូចជា ចង្រិតដូងពង អាពីងពង និងឃ្មុំដែលយកមកពីខេត្តមណ្ឌលគិរី ដោយសារការយល់ឃើញពីផលវិបាករបស់អតិថិជនមួយចំនួនក្នុងការស្វែងរកទិញនូវផលិតផលធម្មជាតិទើបងស្រីនាំផលិតផលទាំងនេះមក ហើយបងម៉ាលីបញ្ចាក់ទៀតថា ចំណែកឯចង្រិតវិញលក់បាន៣០ទៅ៤០គីឡូក្នុងមួយថ្ងែ។
បងស្រីម៉ាលីបន្តទៀតថា ផលិតផលនៅក្នុងសិប្បកម្មអង្ក្រងផលិតផលខ្មែរ គឺក៏មានការនាំចេញទៅលក់នៅតាមបណ្តាលក្រៅប្រទេសមានដូចជាប្រទេស ជប៉ុន កូរ៉េ សហរដ្ធអាមេរិក អូស្រ្តាលី បារាំងដែលពួកគាត់ទិញទៅលក់បន្ត ហើយពួកគាត់មកយកទៅលក់បន្តនោះជាលក្លណះ ដាក់ជាវ៉ាលីឬផ្ញើរតាមប្រៃសណីន៍ ហើយជាចុងក្រោយបងស្រីបន្ថែមថា នៅថ្ងែអានាគតបងស្រី ចង់ពង្រីកសិប្បកម្មមួយនេះជាលក្លណះអាចឲ្យអតិថិជនញុំានៅ និងកន្លែងតែម្តង មួយវិញទៀតក៏ចង់ឲ្យប្រជាពលរដ្ធខ្មែរជួយគាំទ្រនូវផលិតផលខ្មែរយើងនិងសង្ឃឹមថា និងមានក្រុមហ៊ុនវិនិយោគមួយចំនួនឃើញពីផលិតផលខ្មែរយើង៕