ត្រូវដឹង៤ចំណុច​មុន​នឹងសម្ភាសការងារ​ នោះលោកអ្នក​នឹងអាច​ជាប់ការងារនោះដោយជោគជ័យ​

បើ​អ្នក​ចង់​ជាប់​ការ​សម្ភាសន៍​ការងារ  ចាំ​បាច់​ណាស់​ដែល​អ្នក​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ជា​មុន។  ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​ផ្ដើម​វាយតម្លៃ​បេក្ខជន​តាម​រយៈ​​ការ​ស្លៀកពាក់​និង​តុបតែង​ខ្លួន​​មុន​គេ​បង្អស់​។ បើ​រៀប​ចំ​រួច​រាល់ វា​ហាក់​ដូច​ជា​៥០​ភាគរយ​ហើយ​ដែល​អ្នក​អាច​នឹង​ជាប់​​ការងារ​នោះ​។ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អ្នក​គួរ​រៀប​ចំ​ខ្លួន មុន​ពេល​ការ​សម្ភាសន៍​ការងារ​មក​ដល់៖

១.ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​នោះ៖ មុន​ដំបូង​បង្អស់​អ្នក​គួរ​​តែ​ ចាប់​ផ្ដើម​ដឹង​ពី​ផែនការ និង​គោលបំណង​របស់​ក្រុមហ៊ុន​នោះ​ថា ជា​អ្វី​ឲ្យ​ច្បាស់​។ បន្ទាប់​មក​អ្នក​ត្រូវ​​ដឹង​ពី​ប្រវត្តិ​នៃ​ក្រុមហ៊ុន​នោះ  ព្រោះ​ថាគេ​ចង់​ដឹង​ថាអ្នក​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុមហ៊ុន​គេ​ឬ​អត់។

២.គិត​ពី​សំណួរ​ដែល​​ចង់​សួរ​ទៅ​អ្នក​សម្ភាសន៍៖ អ្នក​សម្ភាសន៍​ការងារ នឹង​ផ្ដល់​សិទ្ធិ ដល់​អ្នក​ដើម្បី​សួរ​សំណួរ  ហើយ​ការ​ត្រៀម​សំណួរ​រួច​រាល់  វា​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ដូច​ជា​អ្នក​​ជំនាញនិង​មាន​ភាព​ក្លាហាន​ម្នាក់​ ហើយ​ក្រុមហ៊ុន​ប្រាកដ​ជា​ត្រូវ​ការ​មនុស្ស​ប្រភេទ​​នេះ។

៣.ឧស្សាហ៍​ហាត់​សម​ជាមួយ​មិត្តភ័ក្ដិ​៖ ការ​ហាត់​សម​នេះ​​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​សម្រប​បាន​នឹង​កាលៈទេសៈ​នោះ។ ហើយ​អ្នក​នឹង​ដឹង​ថា​ត្រូវ​ឆ្លើយ​សំណួរ​របៀប​ណា​​ដែល​មើល​ទៅ​​សមរម្យ​​ហើយ​មិន​ភិតភ័យ​ទៀត​។

៤.ត្រូវ​ដឹង​ថា សំណួរ​ណា​ដែល​គេ​តែង​តែ​សួរ៖  ភាគ​ច្រើន​សំណួរ​ដែល​គេ​តែង​តែ​សួរ​រួម​មាន៖ «តើ​អ្នក​មាន​ភាព​ខ្លាំង​អ្វី​ខ្លះ? តើ​៥​ឆ្នាំ​ទៀត​អ្នក​កំពុង​ធ្វើ​អ្វី? ហេតុអ្វី​អ្នក​ត្រូវ​ការ​ការងារ​នេះ?  ហេតុអ្វី​ខ្ញុំ​ត្រូវ​ជ្រើសរើស​អ្នក? » សំណួរ​ទាំង​នេះ​បើ​អ្នក​អាច​ឆ្លើយ​បាន​ត្រឹមត្រូវ នោះគ្មាន​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​អ្នក​ទៀត​ឡើយ​៕