ក្នុងការដឹកនាំកងទ័ពមានផលពិបាកបន្តិចសម្រាប់មេដឹកនាំ តែមេដឹកនាំណាដែលវិធីសាស្ត្រ ក៏ដូចជាយុទ្ធសាស្ត្រល្អ គេកម្រងនឹងជួយបញ្ហាណាស់ ពិសេសតែងយកជ័យជម្នះបានជារឿយៗលើសត្រូវថែមទៀត។ តើត្រូវធ្វើដូចម្តេច ដើម្បីអាចយកឈ្នះលើសត្រូវ ដោយកម្លាំងតិចឈ្នះកម្លាំងច្រើនបានទៅ?
នៅក្នុងលោកនេះ មានរឿងហេតុជាច្រើនដែលដែលប្រែប្រួលដោយសារតែមនុស្សយើង។ អ្នកឆ្លាតយកប្រៀបលើអ្នកល្ងង់ខ្លៅ ចំណែកសត្វខ្លាំងតែងគ្រប់គ្រងលើសត្វដែលទន់ខ្សោយ នេះគឺជាហេតផលនៃធម្មជាតិដែលមិនអាចនឹងប្រកែកបានឡើយ។ មានន័យថា ការរស់នៅប្រៀបដូចជាសត្វខ្លាំង និងសត្វទន់ខ្សោយដូច្នេះ បើយើងជាសត្វទន់ខ្សោយគេនឹងគាបសង្កត់ពីលើ ជិះជាន់និងធ្វើបាប។
ក៏ប៉ុន្តែ មិនមែនថាឱ្យតែយើងគ្នាតិច សុទ្ធតែត្រូវចុះចាញ់នឹងសត្រូវរបស់ខ្លួនរបស់រហូតទេ ព្រោះក្នុងប្រវត្តិសាស្ត្រក៏បានកត់ត្រាដែរអំពីភាពប្រែប្រួល ដូចជាទ័ពតិចឈ្នះលើកងទ័ពដែលច្រើនជាដើម។ ចំពោះមូលហេតុវិញ គឺមកពីគេមាននូវយុទ្ធសាស្ត្រ និងកលល្បិច។ អ្នកដែលធ្វើសង្គ្រាមគ្មានកលល្បិច គឺជាមនុស្សឆោតល្ងង់ជាទីបំផុត។
ឆាវឆាវ បានរៀបរាប់ប្រាប់ឆាវយិនថា“មេទ័ពមិន ឬអ្នកគ្រប់គ្រង មិនស្ថិតលើគ្នាច្រើនទេ តែវាស្ថិតលើយុទ្ធសាស្ត្រ”។ មានន័យថា អ្នកដែលមានយុទ្ធសាស្ត្រច្បាស់លាស់ អាចនឹងយកឈ្នះលើសត្រូវបានយ៉ាងអស្ចារ្យ ប្រៀបដូចក្នុងក្បួនសឹករបស់ ស៊ុនជឺថា «អ្នកដែលចេះប្រើល្បិច១នាក់ អាចឈ្នះលើកងទ័ពរាប់ម៉ឺននាក់បានដោយងាយ»ដូច្នេះដែរ៕