ក្រោយ​​ពេល​ពលករខ្មែរ​បានធ្វើចំណាកស្រុកទៅកាន់ប្រទេស ក្រោយត្រឡប់មក​វិញនាំមក​នូវមុខ​របរ២ពេញនិយម​

មានប្រជាកសិករភាគច្រើនធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដោយសារតែជីវភាពគ្រួសារលំបាក ដែលកត្តាជម្រុញ​ឲ្យពួកគាត់ត្រូវរស់នៅចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់តម្រូវការរស់នៅប្រចាំថ្ងែ ប៉ុន្តែមានអ្នកមួយចំនួនក្រោយពីត្រឡប់មកស្រុកខ្មែរវិញឈប់ធ្វើការចំណាកស្រុកក៏ចាប់ផ្តើមរបររកស៊ីផ្ទាស់ខ្លួន ហើយក៏មានអ្នកមួយចំនួន ឯទៀតមិនដឹងថា ចាប់មុខរបរអ្វីពេលដែលត្រឡប់មកស្រុកខ្មែរកំណើត។

ខាងក្រោមនេះ Today Sharing សូ​មលើកឡើងនូវមុខរបរ២ដែលអ្នកធ្វើការចំណាកស្រុកទៅប្រទេសថៃក្រោយពីពួក​គាត់ត្រឡប់មកពីប្រទេសគេវិញបានចាប់ផ្តើមរកស៊ីកាក់កបគ្រាន់បើ។

​មុខរបរទី១នោះគឺ​ ចិញ្ចឹមមាន់និងដាំបន្លែ បងស្រី អួនចាន់ធឿន ជាអ្នកខេត្តកំពង់ធំ ដែលពីមុនជាពលរកចំណាកស្រុកទៅប្រទេសថៃ​​​ ហើយក្រោយមកបងស្រីក៏ឈប់ត្រឡប់ទៅវិញ ក៏សំរេចចិត្តចាប់របរដាំបន្លែនិងចិញ្ចឹមមាន់ដែលទទួលបានប្រាក់ចំណូលគួរសមបានទិញទាំងដីរហូតដល់៤ហិកតានិងជួយគ្រួសារបានប្រសើរឡើងជាងមុន។

ចំណែកមុខរបរមួយទៀតនោះគឺ របរបុកល្ហុង​ លោកតុង ហេង​ជាពលរកចំណាកស្រុកទៅក្រៅប្រទេសដូចគ្នាពេលដែលត្រឡប់មកស្រុកខ្មែរវិញ ក៏ចាប់មុខរបរបុកល្ហុងដោយសារការមើលស្រុកខ្មែរមានអ្នកមួយចំនួនចូលចិត្តញុំាបុកល្ហុងច្រើនដែរទើបលោកបោះបង់ការចំណាកស្រុកងាកមកចាប់របរបុកល្ហុងនេះ តែទោះបីជារបរលក់បុកល្ហុងតាមចិញ្ចីមផ្លូវក៏ពិតមែន ប៉ុន្តែដែលទទួលបានប្រាក់ចំណូលមួយថ្ងែពី៧០០០ម៉ឺន ទៅ៨០០០ម៉ឺន ដែលអាចជួយជីវភាពគ្រួសារលោកនិងខ្លួនឯងបានធូរធា៕