លោក អ៊ិន ចាន់នី ៖ មនុស្សគ្រប់គ្នាតែងតែចង់ទទួលបានភាពជោគជ័យ ប៉ុន្តែពួកគេដើរដោយគ្មានយុទ្ធសាស្ត្រ
មនុស្សគ្រប់រូបតែងតែចង់បានភាពជោគជ័យក្នុងជីវិត ប៉ុន្តែមានកត្តាផ្សេងៗ ដែលនាំឲ្យពួកគេមិនអាចសម្រេចក្តៅប្រាថ្នារបស់ខ្លួន។ ក្នុងនោះផងដែរ លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើង៣ចំណុចដើម្បីជៀសផុតពីការបរាជ័យ ទាំង៣ចំណុចនោះគឺ ៖ ការស្តាប់ ការគិត និងការអនុវត្តន៍ ដែលមនុស្សគ្រប់គ្នាត្រូវតែមាន ដើម្បីអភិវឌ្ឍន៍ជីវិតអោយទទួលបានជោគជ័យ។
ចំណុចទី១គឺ៖ ការស្តាប់:ការស្តាប់នេះ គឺវាផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់អ្នក ហើយការស្តាប់ក៏ជះឥទ្ធិយ៉ាងខ្លាំងក្លាទៅលើការគិត និងផ្តល់អោយអ្នករីកចំរើនផ្នែកចំណេះដឹង ហើយអ្នកក៏អាចរៀនសូត្រពីទ្រីស្តីផ្សេងតាមរយះការស្តាប់ផងដែរ។ ប៉ុន្តែបើតាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី លោកបានលើកឡើងថា ការស្តាប់ត្រូវគឺយើងស្តាប់យកតែចំណុចណាដែលល្អៗ ដែលពិសេសៗ និងទាក់ទងទៅនិងការងារ និងអាជីវកម្មដែលអ្នកធ្វើប្រចាំថ្ងៃ ហើយអ្នកយកមតិយោបល់ដែលល្អៗទាំងនោះទុកជាទុនសម្រាប់ថ្ងៃក្រោយ ។
ចំណុចទី២គឺ៖ ការគិតត្រូវ:ការគិតជាក៏ជាផ្នែកមួយដែលសំខាន់ផងដែរ ដែលអាចជួយអោយអ្នកផ្លាស់ប្តូរគំនិត និងផ្លាស់ប្តូរទម្លាប់ និងភាពអសកម្មមួយចំនួនដែលអ្នកបានធ្វើខុសនាពេលកន្លង។ ការគិតត្រូវ គឺមានន័យថាអ្នកប្រើគំនិត និងប្រាជ្ញាក្នុងការពិចារណារកផ្លូវដែលល្អៗ និងផ្លូវដែលត្រូវ និងផ្លូវដែលអាចធ្វើអោយអ្នកអាចរីកចំរើនបាននោះទើបការប្រសើបំផុត។
ចំណុចទី៣គឺ៖ ការអនុវត្តត្រូវការអនុវត្តត្រូវគឺមានន័យថាអ្នកធ្វើកិច្ចការ ឬអនុវត្តវិធីសាស្ត្រណាមួយអោយបានត្រឹមត្រូវតាមក្បួនច្បាប់ និងអោយត្រឹមត្រូវបំផុត។ ហើយម្យ៉ាងទៀតការអនុវត្តត្រូវគឺមានន័យថា អ្នកបានយកបទពិសោធន៍ផ្សេងៗដែលអ្នកបានរៀនសូត្រពីបុគ្គលល្បីៗ បុគ្គលជោគជ័យហើយយកមកអនុវត្តតាមអោយស្រប និងភាពជាក់ស្តែង ដើម្បីជួយអោយខ្លួនអ្នកមានភាពរីកចំរើន និងប្រសើជាងមិននោះទើបហៅថា ការអនុវត្តត្រូវ៕