ជូកឺលៀង ៖ ធ្វើជាម្ចាស់ដែលល្អស្រឡាញ់ដល់រាស្ត្រ មិនមែនធ្វើម្ចាស់ដើម្បីជាប្រយោជន៍ខ្លួននឹងធ្វើជាបន្ទុករាស្ត្រទេ
ជាធម្មតា ក្នុងនាមជាមេដឹកនាំល្អមួយរូប គប្បីត្រូវមានមានចិត្តមេត្តធម៌ និងចេះស្រឡាញ់ដល់ប្រជារាស្ត្ររបស់ខ្លួនខានមិនបានឡើយ។ ចំពោះការស្រឡាញ់ទៀតសោធ ក៏មិនមែនជាកំហុសរបស់អ្នកដឹកនាំនោះដែរ តែគប្បីយល់ច្បាស់អំពីស្ថានការណ៍ កុំធ្វើជាបន្ទុកសម្រាប់ពួកគេវិញ។
ជូកឺលៀង ពោលថា «ម្ចាស់ល្អស្រឡាញ់ដល់រាស្ត្រ តែមិនមែនយករាស្ត្រធ្វេីជាបន្ទុកនៃនគរទេ»។ លាវប៉ី ដោយសារតែស្រឡាញ់រាស្ត្រ ក៏យករាស្ត្រទៅជាមួយរាប់ម៉ឺននាក់ ខ្វះស្បៀង ដំណើរក៏យឺតយ៉ាវ រហូតនាំឱ្យបាត់បង់ប្រពន្ធ និងស្ទើរស្លាប់មេទ័ព ចាវជីងឡុង ថែមទៀត។
ទាំងនេះ គឺជាបន្ទុកធំ។ ប៉ុន្តែ លាវប៉ី និយាយត្រូវ «ក្នុងពេលជួបគ្រោះថ្នាក់ មនុស្សយើងគ្រប់គ្នាប្រាកដជារត់ទៅរកឪពុកម្ដាយ ឬក្រុមគ្រួសារដើម្បីជួយពួកគេ។ ពេលនេះរាស្ត្ររត់តាមយើង មានន័យថាពួកគេបានចាត់ទុកយើងជាឪពុកម្តាយរបស់គេហើយ បើយើងរត់កូនខ្លួនឯង តើមានគុណធម៌មកពីណា?»។
ចំពោះការគិតរបស់ពួកគេទាំងពីរនាក់ មានផ្លូវផ្សេងពីគ្នា យុទ្ធសាស្ត្រផ្សេងគ្នា តែគោលដៅមានយតែម្យ៉ាង ធ្វើយ៉ាងណាឱ្យរាស្ត្រមានសេចក្តីសុខ និងមានសុវត្ថិភាពប៉ុណ្ណោះ។ ប៉ុន្តែបើយើងមានគុណធម៌ពេក ខុសកាលៈទេសៈ គឺជាបន្ទុកដល់រាស្ត្រទៅវិញទេ។ មានន័យថា បើយើងមិនអាចជួយដល់អ្នកលង់ទឹកបានទេ យើងក៏ស្លាប់ជាមួយអ្នកលង់ទឹកជាមួយគ្នា។ សម្រាប់វិធីដែលល្អ គឺយើងត្រូវរកអ្នកដែលចេះហែលទឹក ឬអ្នកដែលអាចជួយដល់គេបាន ពុំមែនចូលជួយទាំងមិនដឹងខ្យល់នោះទេ៕