សាន វណ្ណារី ៖ ខ្ញុំបានចំណាយដើមទុនតិចបំផុតក្នុងការរកស៊ី តែការតស៊ូធ្វើឲ្យខ្ញុំក្លាយជាម្ចាស់ហាងច្នៃសម្លៀកបំពាក់
អ្នកស្រី សាន វណ្ណារី ជាអ្នកខេត្តកំពង់ឆ្នាំង បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យតាំងពីឆ្នាំ១៩៩៦មកម្លេះ ព្រោះតែចង់មករៀនបន្តទៀត ដោយសារតែជីវភាពគ្រួសារមានការលំបាក គាត់ក៏បានសំរេចចិត្តចាកឆ្ងាយពីគ្រួសារមកធ្វើការងារ ដើម្បីស្វែងរកប្រាក់ចំណូលសំរាប់រៀនថា្នក់មហាវិទ្យាល័យបន្ត និងផ្គត់ផ្គង់គ្រួសារខ្លះផង។
បើតាមការលើកឡើងរបស់ម្ចាស់ហាង (Louts Silk) ដំបូងឡើយគាត់បានធ្វើការផ្នែកច្នែម៉ូដសំលៀកបំពាក់ហើយអ្នកដែលDesigner ពួកគាត់ជាជនជាតិបរទេស ហើយធ្វើការនៅទីនោះបានរយ:ពេលជាង២ឆ្នាំដែល ចំណែកពេលនិងដែលបងស្រីក៏មានគំនិតចង់រកស៊ី ព្រោះថាក្នុងសម័យនោះមិនមានជនជាតិខ្មែរយើងទេ ដែលបើករកស៊ីខាងវិស័យមួយនេះទើបចាប់ផ្តើមមុខរបរនេះឡើង។
បងស្រី សាន វណ្ណារី បានបន្តថា ចំណែកដើមទុនគួរសម ដែលហើយទំរាំបានធ្វើអាជីវកម្មមួយនេះឡើង គឺឆ្លងកាត់ការធ្វើការងារជាច្រើនទាំងការងារក្រៅម៉ោង និងការងារស្មគ្រ័ចិត្តហើយជាមួយក្រុមហ៊ុនក្រៅរដ្ធភិបាល សហគមន៍និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីរកប្រាក់ចំណូលមកចាប់ផ្តើមរកស៊ីក្នុង បងស្រីបានបញ្ចាក់ថា គោលដៅធំបំផុតនៃការធ្វើអាជីវកម្មនេះ គឺសំដៅទៅលើសូត្រខ្មែរ ហើយក៏បានដាក់បញ្ចូលសូត្រមាសខ្មែរយើងទៅ និងលំដាប់ផលិតផលពិសេល ដែលមានលក្លណះខុសប្លែកពីកន្លេងផ្សេងៗ។
ជាចុងក្រោយម្ចាស់ហាងច្នៃសំលៀកបំពាក់ (Louts Silk) ថា នៅពេលដែលយើងចង់បើកអាជីវកម្ម ទោះមានដើមទុនតិតតួចត្រូវតែគិតថា ខ្លួនឯងអាចធ្វើបានហើយ មួយវិញទៀតត្រូវស្គាល់ឲ្យច្បាស់ថា ខ្លួនឯងចង់ធ្វើអ្វីជៀសវាងការធ្វើមុខរបរតាមគ្នាតាមការចង់មួយឆៅៗ យើងគ្រប់គ្នាកុំគិតថា ខ្លួនឯងក្រីក្រលំបាកគ្មានលទ្ធភាពអាចធ្វើបាន៕